115 កំពង់ឆ្នាំង ៖ប្រធានមន្ទីរព័ត៌មានស្តីទីខេត្តកំពង់ឆ្នាំង លោកឈាង វណ្ណៈ បានជំរុញឲ្យការិយាល័យទាំង៥ចំណុះមន្ទីរកំណត់សមិទ្ធកម្មការអនុវត្តលទ្ធផលការងារឆ្នាំ២០២៥ បន្តវិភាគមុខងារមន្រ្តី និង កំណត់គោលដៅសូចនាករសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦ ដោយស្របនិងគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មាន និងទិសដៅរបស់រដ្ឋបាលខេត្ត ។ លោក ឈាង វណ្ណៈ បានជំរុញដល់មន្ត្រីបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយះពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុត្តបន្តនៅត្រីមាសទី៤ និងកំណត់គោលដៅសូចនាករ ក្នុងឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។ លោក ឈាង វណ្ណៈ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ចំណុះមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានសហការសាមគ្គី សម្រេចបាននូវសមិទ្ធកម្ម ប្រកបដោយបរិមាណនិងគុណភាព ទទួលបានប្រសិទ្ធភាពខ្ពស់។ លោក ឈាង វណ្ណៈ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ត្រូវរួមសហការបន្តសម្រេចនូវសមិទ្ធកម្ម ឆ្នាំ២០២៥ និងចាប់ផ្តើមចេញដំណើរឆ្នាំ២០២៦ ដោយកំណត់មុខងារមន្រ្តីរាជការ គោលដៅសូចនាករ តាមការិយាល័យឲ្យបានច្បាស់លាស់ ពង្រឹងតួនាទីភារកិច្ចនិងត្រូវសកម្មក្នុងការដឹកនាំរបស់ការិយាល័យ និង រួមគ្នាធ្វើឲ្យស្ថាប័នទំនាក់ទំនងសាធារណៈល្អ និងជាសេនាធិការល្អឲ្យរដ្ឋបាលខេត្ត និងក្រសួងព័ត៌មាន។ ជាពិសេសត្រូវផ្សាយព័ត៌មានពិតទាន់ពេលវេលាដល់ប្រជាពលរដ្ខ និងរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026 ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ May 20, 2026 រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ May 20, 2026 សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU May 17, 2026 អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026