90 កំពង់ឆ្នាំង ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មការអាចារ្យវត្ត ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលដំបូលវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទីមួយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ។ នាឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញក្រសួង និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ។ សូមបញ្ជាក់ថា ដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ បានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការជួសជុលព្រះវិហារវត្តកំពង់ត្រឡាចនាពេលនេះ គឺជាគោលនយោបាយ របស់ក្រសួង ក្នុងការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ ដេីម្បីទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់នូវស្នាដៃដ៏អស្ចារ្យរបស់ដូនតាយើង។ ព្រះវិហារវត្តកំពង់ត្រឡាចលេី គឺជាព្រះវិហារបុរាណ ដែលមានអាយុកាលជាង ១០០ឆ្នាំ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ June 2, 2026 ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ June 2, 2026 អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា June 2, 2026 ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ June 1, 2026 ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ June 1, 2026 ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង May 31, 2026