88 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។ ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធបញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ទៀតទេ។ ដូច្នេះ ការផលិតមាតិកា ខ្លឹមសារ និងបញ្ចេញព័ត៌មានលើបណ្តាញសង្គម ដោយសង្ខេបខ្លីៗ ច្បាស់លាស់ លឿន និងត្រូវចិត្តអ្នកអាន និងអ្នកទស្សនាគឺជាគឺជាអាទិភាពបំផុត ។ បណ្តាញសង្គមទាំងអស់មានទីផ្សារផ្សេងៗគ្នាទៅតាមតំបន់ ទៅតាមកម្រិតចំណេះដឹង តាមតួនាទី និងប្រភេទអ្នកអាន អ្នកទស្សនាចាប់តាំងពីប្រជាពលរដ្ឋធម្មតារហូតដល់ថ្នាក់ដឹកនាំកំពូលៗ។ ឯកឧត្តមបន្តថា សម័យបច្ចេកវិទ្យានេះ គឺប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១២លាននាក់កំពុងសកម្ម ប្រើប្រាស់បណ្តាញសង្គមមានដូចជា ហ្វេសបុក tiktok យូធូប តេឡេក្រាម ប្រព័ន្ធអ៊ិច វីឆាតជាដើម ក្នុងនោះមានប្រជាពលរដ្ឋវ័យក្មេងប្រមាណជាង៦៨ភាគ ក្នុងចំណោមប្រជាជនកម្ពុជាសរុបជាង១៧លាននាក់។ ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា បើសិនអ្នកផលិតមាតិកា មិនចេះវិចខ្ចប់ ឬផលិតមាតិកាឱ្យបានល្អ ដែលចាប់អារម្មណ៍នោះទេ គឺស្មើនឹងការបញ្ចេញព័ត៌មានទៅមិនមានអ្នកទស្សនា ខាតពេលវេលា និងមិនទទួលបានផលប្រយោជន៍តាមអ្វីដែលយើងចង់បង្ហាញឡើយ ព្រោះមិនបានឆ្លើយតបតាម និងគោលបំណង នៃការងារសាធារណមតិ និងការផ្សព្វផ្សាយព័ត៌មានជារួម។ការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គម គឺបានចូលរួមធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានីខេត្តត្រូវធ្វើការងារនេះ ឱ្យបានសកម្មថែមទៀត ។ ចំពោះការងារព័ត៌មាន និងសាធារណមតិ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។ សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម នាយុគសម័យឌីជីថល ក្នុងការបម្រើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋ សន្តិសុខ និងសុខដុមនីយកម្ម សង្គម ការគោរពនិងផ្តល់តម្លៃគ្នា ក្នុងពហុជំនឿ សាសនា ភាសា ប្រពៃណីវប្បធម៌ និងចូលរួមធានា ការអភិវឌ្ឍដោយនិរន្តរភាព សំដៅលើកកម្ពស់ភាពរីកចម្រើន កាន់តែឆាប់រហ័ស និងមានភាពធន់សម្រាប់សហគមន៍ និងសង្គមទាំងមូល៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026