Sunday, December 7, 2025
Sunday, December 7, 2025
Sunday, December 7, 2025

សម្តេច​ធិប​តី​ ហ៊ុន​ ម៉ាណែត​ ណែ​នាំ​ក្រសួង​មហា​ផ្ទៃ ​បន្ត​អនុវត្ត​គោល​នយោ​​បាយ ​ភូមិ​-ឃុំ-សង្កាត់​ មាន​សុវត្ថិ​ភាព​ បន្ដ​ចាត់​វិ​ធាន​ការ​បង្ក្រាប​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ និង​ក្មេង​ទំនើង​

by Sorn Kunnivoth
42 ចំនួនអ្នកទស្សនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កន្លងទៅ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

អត្ថបទពាក់ព័ន្ធ