Saturday, February 14, 2026
Saturday, February 14, 2026
Saturday, February 14, 2026

ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ថ្ងៃ​ទី ១​ ខេត្ត​កំពង់​ឆ្នាំង​ មាន​បេក្ខជន​អវត្ត​មាន​៦៧នាក់​

by Sorn Kunnivoth
133 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។នៅថ្ងៃទី១នេះ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជន ចំនួន៦៧នាក់ បានអវត្តមាន ។

លោក សុឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១នេះ(២៨ សីហា )មានបេក្ខជនចំនួន ៦៧នាក់ ស្រី៣១នាក់ បានអវត្តមានមិនមកប្រឡង ដែលភាគច្រើនជាបេក្ខជនស្វ័យរិន ។ ក្រៅពីនេះមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។

លោកប្រធានមន្ទីរបានឲ្យដឹង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅនិងបំពេញវិជ្ជា ឆ្នាំសិក្សា២០២៤ ២០២៥នេះ នៅក្នុងខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡង ចំនួន៨ មណ្ឌលស្មើនឹង១៩៥បន្ទប់ បេក្ខជនដែលបានដាក់ពាក្យ មានចំនួន ៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន ២ ៨១៦ នាក់។

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបាន​​អញ្ជើញបើកវិញ្ញាសាប្រឡង នៅមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

ក្នុងឳកាសនោះលោកជំទាវ អ្នកតំណាងរាស្ត្រ និងឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ សម្រាក និងបរិភោគអាហារឲ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ និងគោរពបទញ្ញត្តិ នៃការប្រឡងឲ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទពាក់ព័ន្ធ