86 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មានបំភ្លៃ បំផ្លើសយ៉ាងក៏ដោយ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋរបស់យើងនៅនឹងនរក្នុងចិត្ត ដោយសារតែគាត់ទទួលបានព័ត៌មានពិត និងត្រឹមត្រូវពីរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយរបស់កម្ពុជា»។ ឯកឧត្តម រដ្ឋមន្រ្ដីបានកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងប្រពៃណី ព្រមទាំងអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ បានរួមផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីបញ្ជូនព័ត៌មានពិតពីបញ្ហាព្រដែន ដែលចេញផ្សាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ដៃពលរដ្ឋបានយ៉ាងលឿនរហ័ស និងទុកចិត្ត។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា ប្រភពព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តពឹងផ្អែកលើប្រភពផ្លូវការ រួមមាន រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ, ក្រសួងព័ត៌មាន, ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook និង Telegram របស់សម្តេចទាំងទ្វេ ដែលបានផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងព័ត៌មានអំពាវនាវឱ្យសារព័ត៌មានផ្សព្វផ្សាយដោយផ្អែកលើការពិត ដើម្បីការពារសន្តិសុខ និងការជឿទុកចិត្តសាធារណជន។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា សណ្តាប់ធ្នាប់ផ្តល់ព័ត៌មានពីបប្រភពផ្លូវការ ទៅកាន់ប្រជាពលរដ្ឋ តាមរយៈតួនាទីប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណ គឺបានធ្វើឱ្យបប្រជាពលរដ្ឋនឹងមានការនឹងនរក្នុងចិត្ត មិនជ្រួលច្របល់ ហើយក៏មិនស្លន់ស្លោរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានញុះញង់ បំភ្លៃ បំផ្លើសពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ។ ឯកឧត្តមបានឱ្យដឹងទៀតថា ការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ មកលើរាជរដ្ឋាភិបាល គឺដោយសារតែការផ្តល់នូវព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងច្បាស់លាស់ តាមរយៈការផ្តល់ព័ត៌មានជាប់ជាប្រចាំរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការបរទេស និងក្រសួងការពារជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តន៍ថ្មីៗពីបញ្ហាព្រំដែនផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ជុំវិញបញ្ហាព្រំដែនភាគីម្ខាងទៀតបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយចោទប្រកាន់មកប្រទេសកម្ពុជាជាញឹកញយដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026