85 ថ្លែងក្នុងឱកាសបើកវគ្គបំប៉ន ស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន ៤ គឺខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងសង្គមបច្ចុប្បន្ននេះ ការវិវត្តនៃវិស័យព័ត៌មានមានល្បឿនលឿន ដូច្នេះការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មានជារឿងសំខាន់ ដើម្បីគ្រប់គ្រង និងឆ្លើយតបឱ្យទាន់សភាពការណ៍នៅក្នុងសមរភូមិសាធារណមតិ។ ឯកឧត្តមបណ្ឌិត ឆាយ សុផល បានលើកឡើងថា មន្ត្រីព័ត៌មាន មានតួនាទីជាស្ពានចម្លងព័ត៌មានរវាងវិស័យសាធារណៈ និងប្រជាពលរដ្ឋ។ ប៉ុន្តែនៅក្នុងបរិបទបច្ចុប្បន្ននេះ ការរីកចម្រើននៃបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ប្រជាពលរដ្ឋក៏ងាយស្រួលក្នុងការបញ្ចេញមតិរបស់ពួកគាត់ នៅក្នុងការរិះគន់ ឬកោតសរសើរផ្សេងៗ។ ប្រជាពលរដ្ឋក៏ងាយនឹងទទួលបាននូវព័ត៌មានគ្រប់បែបយ៉ាង ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងពិត និងទាំងក្លែងក្លាយ។ ទាំងអស់នេះ អ្នកព័ត៌មានត្រូវស្វែងរកវិធីសាស្ត្រក្នុងការសរសេរឲ្យបានល្អ ប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។ ក្នុងឱកាសនោះដែរ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្ដាញសង្គមឌីជីថលរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅក្នុងបណ្ដាញសង្គមទាំងនោះ មានការចែករំលែកនូវមតិយោបល់ សំណួរ-សំណូមពរ ព័ត៌មានពិត និងព័ត៌មានមិនពិតដែលធ្វើឲ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុស ឬត្រូវ អាចទុកចិត្តបាន ឬមិនអាចទុកចិត្តបាន ដែលនេះអាចជាឱកាសមួយសម្រាប់ក្រុមមានគំនិតមិនល្អមួយចំនួន បង្កើតនូវព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់បង្កភាពវិកវរក្នុងសង្គម និងកេងចំណេញផ្នែកនយោបាយជាដើម។ លោកបន្តថា នាពេលថ្មីៗនេះ ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតជាខ្លឹមសារ រូបភាព វីដេអូ រហូតឈានទៅដល់ការបង្កើតព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមទៀតផង។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារដើម្បីដោះស្រាយនូវរាល់សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រង ទប់ស្កាត់ និងបន្សាបនូវព័ត៌មានមិនពិតទាំងឡាយ ដែលនឹងកើតមានឡើងពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា និងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ខេត្តក៏មានក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិចំនួន ៥ រូប ដោយទទួលស្គាល់តាមរយៈសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន ហើយក្រុមនេះបាន នឹងកំពុងដំណើរការអនុវត្តការងារប្រចាំថ្ងៃ ព្រមទាំងបានរៀបចំជារបាយការណ៍ជូនមករដ្ឋបាលខេត្តជាប្រចាំផងដែរ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026