45 រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការគ្រប់គ្រងព័ត៌មាន និងមតិសាធារណៈ គឺជាកិច្ចការដ៏សំខាន់ និងស្រួចស្រាល់បំផុតនៅក្នុងបរិបទសង្គមបច្ចុប្បន្ន ក្នុងកាលៈទេសៈ ដែលមានការប្រឈម ដូចជាជម្លោះព្រំដែន ដោយការងារព័ត៌មានដើរតួនាទីជា “សមរភូមិព័ត៌មាន” ដ៏សំខាន់មួយ ក្នុងការផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ការថ្លែងរបស់ឯកឧត្ដម នេត ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលជំនាញ «បច្ចេក ទេសកម្រិតមធ្យមលើកទី១ ស្តីពីបច្ចេកវិទ្យាព្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិត មាតិការផ្សព្វផ្សាយ» នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្ដមរដ្ឋមន្រ្តីបានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ នៅក្នុងក្របខ័ណ្ឌទិសដៅមួយ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលកំពុង ចាប់អាជីពនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅម្ពុជា ។ ឯកឧត្ដមបានបន្តថា ការចូលរួមរបស់សារព័ត៌មានក្នុងវគ្គបណ្តុះបណ្តាល គឺបង្ហាញពីការតាំងចិត្ត ការលះបង់ ក៏ដូចជាការកំណត់នូវចក្ខុវិស័យរបស់ខ្លួន ក្នុងការពង្រឹង និងបង្កើនសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗរបស់សង្គម ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ន ដែលការងារគ្រប់ គ្រងព័ត៌មានសាធារណៈមតិ គឺជាកិច្ចការដ៏ស្រួចស្រាល់បំផុតក្នុងពេលបច្ចុប្បន្ន។ ជាក់ស្ដែងក្នុង កាលៈទេសៈដែលមានការប្រឈម ដូចជាជម្លោះព្រំដែនជាដើម ការងារព័ត៌មានដើរតួនាទីជា “សមរភូមិព័ត៌មាន” ដ៏សំខាន់មួយ។ ឯកឧត្ដមបញ្ជាក់ថា សមរភូមិនេះ មានសារៈសំខាន់មិនចាញ់សមរភូមិយោធា ការទូត ឬច្បាប់នោះទេ ព្រោះប្រសិនបើមិនអាចគ្រប់គ្រងសតិអារម្មណ៍និងមតិសាធារណៈបានទេ នោះនឹងធ្វើឱ្យបាត់បង់ការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ដូច្នេះ ការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មានក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន គឺជាកត្តាចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទទួលព័ត៌មានច្បាស់លាស់ និងអាចទុកចិត្តបាន ដែលនឹងជួយពង្រឹងជំនឿនិងការគាំទ្ររបស់ពួកគេ ចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជាតិ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម នេត ភក្ត្រា បានជំរុញដល់អ្នកសារព័ត៌មានដែលជាមន្រ្តីនៃ ក្រសួងព័ត៌មាន ក៏ដូចជាអង្គភាពសារ ព័ត៌មាន TV Online រួមគ្នាអនុវត្តនូវយុទ្ធសាស្រ្តព័ត៌មាន ឱ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទិ០៤ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ វគ្គនេះបែងចែកជា៣វគ្គ និងបីជំនាញដូចជា៖ «បច្ចេកវិទ្យាក្នុងវិស័យព័ត៌មាន និងផ្សព្វ ផ្សាយ» ជំនាញ«ការ ផលិត ព័ត៌មាន» និងជំនាញ«ការផលិតមាតិកា» ដោយដំណើរការព្រម គ្នាសម្រាប់ អគ្គនាយកដ្ឋានទាំង៤ គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានសារព័ត៌មានកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មន្ទីរព័ត៌មានរាជ ធានីខេត្ត និងអង្គភាពសារ ព័ត៌មាន TV Online ប្រមាណ១២៥រូប៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026