42 កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធវិរកងទ័ពដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន និងពិធីបួងសួងសុំសេចក្តីសុខ ជូនដល់វិរកងទ័ពកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដោយសារសង្គ្រាម ។ ពិធីនេះប្រារព្វធ្វើនៅ អសនៈលោកតាដំបងដែក ស្ថិតក្នុងបរិវេណសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ។ នៅក្នុងពិធីនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាវីរកងទ័ព បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបានជោគជ័យ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងពួង ទទួលបានសុខសុវត្ថិភាពជានិច្ចនិរន្តរ៍ និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំង និងលោកជំទាវ បានគោរពដឹងគុណ និងចងចាំជានិច្ចនូវវិរភាពដ៏អង់អាចក្លាហានរបស់វិរកងទ័ព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវិរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ June 2, 2026 ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ June 2, 2026 អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា June 2, 2026 ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ June 1, 2026 ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ June 1, 2026 ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង May 31, 2026