76 កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះបានដឹកនាំប្រតិភូអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងជួរមុខ និងជនភៀសសឹក ស្ថិតនៅវត្តពោធិប្រាំពាន់ដើម ក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ នៅក្នុងឳកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុការរំលែកទុក្ខលំបាករបស់វិរៈយុទ្ធជន នៅសមរភូមិមុខ និងប្រជាពលរដ្ឋរងគ្រោះ ដោយសារសង្គ្រាម ឈ្លានពានពីសំណាក់កងទ័ពថៃ រដ្ឋបាលខេត្តកំពងឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ទៅជូនជាបន្តបន្ទាប់ នៅគ្រប់សមរភូមិ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានសម្ដែងនូវការគោរព កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វីរយុទ្ធជនទាំងអស់ ចំពោះវីរភាពអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងការខិតខំតស៊ូយ៉ាងស្វិតស្វាញ ដើម្បីការពារបូរភាពទឹកដីកម្ពុជា ពីការឈ្លានពានខុសច្បាប់ពីកងទ័ពថៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីគំរូវីរភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបានរបស់វីរៈកងទ័ពកម្ពុជាទាំងអស់ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែគោរពស្រឡាញ់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា April 3, 2026 ការកត់ត្រាទុក ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា April 2, 2026 ការកត់ត្រាទុក តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង April 2, 2026 ការកត់ត្រាទុក ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប April 2, 2026 ការកត់ត្រាទុក ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា April 1, 2026 ការកត់ត្រាទុក អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ April 1, 2026