107 កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំវេទិកាសន្ទនាស្ដីពី “កិច្ចសហប្រតិបត្ដិការ ក្នុងភាពជាដៃគូ ដើម្បីពង្រឹង សមត្ថភាព អង្គការសង្គមស៊ីវិល ក្នុងបរិបទថ្មី ”ជាមួយបណ្ដា អង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ជំរុញការចូលរួម របស់អង្គការសង្គមស៊ីវិល ដែលជាតួអង្គមិនអាចខ្វះបាន រួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ វេទិការសន្ទនានេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមាន ការចូលរួមពី តំណាងអង្គការ សមាគម សហជីព និងសហគមន៍ក្នុងខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរមូលដ្ឋានសរុបជិត ៣០០នាក់។ ថ្លែងក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល គ្រប់នីតិកាល នៃរដ្ឋសភាតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះអង្គការសង្គមស៊ីវិលដែលជាតួអង្គមិនអាចខ្វះបាន ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនជាលំដាប់។ ក្នុងកាលៈទេសៈបច្ចុប្បន្នដែលកម្ពុជា និងពិភពលោកកំពុងជួបប្រទះ នឹងការប្រែប្រួលថ្មី វិបត្តិសេដ្ឋកិច្ចសកល ក៏ដូចជាការប្រកួតប្រជែងផ្នែក ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច រួមទាំងការឈ្លានពានពីប្រទេសជិតខាង អង្គការសង្គមស៊ីវិលត្រូវតែពង្រឹងស្មារតីសាមគ្គីជាតិ និងរួមគ្នាលើកកម្ពស់ជាតិនិយម ព្រមទាំងបន្តរួបរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសត្រូវបន្តពង្រឹ ង សមត្ថភាពរបស់ខ្លួន ដើម្បីអាចមានលទ្ធភាពបន្តសកម្មភាពក្នុងការអភិវឌ្ឍមូលដ្ឋានលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍជនបទជាដើម។ លោក កឹមរ័ត្ន វិសិដ្ឋ បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលបន្តគោរពអនុវត្តច្បាប់ជាធរមាន ដើម្បីលើកកម្ពស់នីតិរដ្ឋ និងបន្តគាំទ្រគោលនយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរអង្គវេទិកាទាំងមូលបានបង្ហាញពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវវិធានការ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ជាពិសេសការដោះស្រាយជម្លោះ ជាមួយប្រទេសថៃ ។ ក្នុងឱកាសនៃវេទិកាសន្ទនានេះ អង្គវេទិកាក៏ បានស្តាប់នូវបទបង្ហាញស្តីពី «ការរៀបចំគម្រោងសំណើ និងបទពិសោធន៍នៃការគ្រប់គ្រង» ដោយលោកស្រី ប៉ុក បញ្ញាវិចិត្រ អតីតប្រធានអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដែលជាការចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល ក្នុងបរិបទដែលអង្គការសង្គ ម ស៊ីវិលភាគច្រើនជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងរបស់ខ្លួន ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសការកាត់ផ្តាច់ជំនួយឥតសំណងពីម្ចាស់ជំនួយនៃប្រទេសលោកខាងលិច។ លោកស្រីបា នណែនាំ ឱ្យអង្គការសង្គមស៊ីវិលអាចពិចារណារកប្រភពជំនួយថ្មីៗ ដែលអាចស្វែងរកបាន ។ តំណាងអង្គការ សមាគម សហជីព និងសហគមន៍ ដែលបានចូលរួមវេទិកាសន្ទនានាថ្ងៃនេះបានពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មកយ៉ាងផុលផុសជាមួយអាជ្ញាធរមូលដ្ឋាន ហើយបញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងវេទិកាសន្ទនាដោយផ្ទាល់។ ចំពោះបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់ការចូលរួមលើកកម្ពស់ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026