95 ខេត្តកំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានជួយជួសជុលផ្លូវលំ១ខ្សែប្រវែងជិត១គីឡូម៉ែត្រ ដោយប្រើប្រាស់ថ្មភ្នំ នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជួបកាតលំបាកក្នុងការធ្វើដំណើរ នៅរដូវវស្សា ។ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ក្រោយពីទទួលបានព័ត៌មាន តាមរយៈអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សាន់ យូ អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត បានដឹកនាំក្រុមការងារយុវជន ចុះពិនិត្យ និងជួយជួសជុល ជាបន្ទាន់ជូនប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា ផ្លូវខាងលើនេះជាផ្លូវភូមិ តភ្ជាប់ពីផ្លូវ៥៣ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយ ទៅភូមិមួយទៀត នឹងទៅកាន់ទីប្រជុំជននានា ជាពិសេសសិស្សធ្វើដំណើរទៅសាលារៀន និងកម្មករកម្មករ កម្មការនីចេញចូលទៅធ្វើការងាររោងចក្រ ។ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ បានសម្តែងអារម្មណ៍ សប្បាយរីករាយ ក្រោយពីទទួលបានការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ក្នុងការជួយជួសជុល ផ្លូវមួយខ្សែនេះ ដែលកន្លងទៅមានការលំបាកខ្លាំង ជាពិសេសនារដូវភ្លៀងធ្លាក់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ផ្លូវក្រាលដីល្បាយក្រួស១ខ្សែប្រវែងជិត៦គីឡូម៉ែត្រស្ថិតក្នុងឃុំក្រាំស្គារ ស្រុកទឹកផុស ត្រូវបានបើកការដ្ឋានជួសជុល និងស្តារឡើងវិញ ជំនួបរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតថ្មីសិង្ហបុរី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ឈាង វណ្ណៈ ជំរុញឱ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ផ្លូវក្រាលដីល្បាយក្រួស១ខ្សែប្រវែងជិត៦គីឡូម៉ែត្រស្ថិតក្នុងឃុំក្រាំស្គារ ស្រុកទឹកផុស ត្រូវបានបើកការដ្ឋានជួសជុល និងស្តារឡើងវិញ June 12, 2026 ជំនួបរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតថ្មីសិង្ហបុរី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ June 11, 2026 លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង June 10, 2026 លោក ឈាង វណ្ណៈ ជំរុញឱ្យមន្ត្រីព័ត៌មានពង្រឹងសមត្ថភាពឌីជីថល ដើម្បីដើរឱ្យទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប June 10, 2026 កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ June 10, 2026 អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន June 10, 2026