65 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ៖ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បាននិងកំពុងបន្តធ្វើដំណើរទៅដល់គ្រប់ច្រកល្ហកក្នុងរាជធានីខេត្ត ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូលនិងការពារពលរដ្ឋពីគ្រោះថ្នាក់ដែលអាចបណ្តាលមកពីព័ត៌មានក្លែងក្លាយ ការប្រឌិត កាឡៃព័ត៌មាន បំភ្លៃការពិត បង្កការភាន់ច្រឡំ និងឆបោកក្នុងសង្គម ដើម្បីកេងចំណេញផ្នែកនយោបាយ ទាញយកប្រយោជន៍សេដ្ឋកិច្ចសម្រាប់តែបុគ្គល ឬក្រុមតូចណាមួយ។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា «យុទ្ធនាការបាននិងកំពុងមានដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី រីឯការអនុវត្តតាមបណ្តារាជធានីខេត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធដែលបានធ្វើឱ្យយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គមយើង»។ ឯកឧត្តមបានបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានដឹកនាំធ្វើឡើងស្របនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោកកំពុងសស្រាក់សស្រាំ និងសហការពួតដៃប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ(Disinformation) ព័ត៌មានបំភ្លៃ(Malinformation) និងព័ត៌មានក្លែងក្លាយដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយៈបណ្តាញសង្គម។ តាមរយៈលទ្ធផលនៃការអនុវត្តទាំងនេះ យុទ្ធនាការបានលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋយើង ដើម្បីឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺប្រើប្រាស់ព័ត៌មានបានត្រឹមត្រូវនិងដោយទទួលខុសត្រូវ ជាពិសេសពេលប្រើបណ្តាញសង្គម ដោយចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គម គ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបានឡើយ ព្រោះមានចរិកនយោបាយជាតិនិយមជ្រុល ក្រុមដែលមិនស្រលាញ់សន្តិភាព និងមិនគោរពច្បាប់/ច្បាប់អន្តរជាតិក្នុងការដោះស្រាយវិបត្តិ ឬព័ត៌មានដែលមានប្រភពពី MMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយ បង្កចលាចល បង្ខូចកេរ្តិ៍ឈ្មោះ ជេរប្រមាថ ប៉ះពាល់ដល់សិទ្ធិ និងបង្កើតហានិភ័យ ការខាតបង់ប្រាក់កាស ប៉ះពាល់កិត្តិយស និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសក្រុមជនងាយរងគ្រោះ»។ សូមបញ្ជាក់ថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងត្រីមាសទី២ ឆ្នាំ២០២៥បានរកឃើញចំនួនព័ត៌មានក្លែងក្លាយ ចំនួន៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026