53 កំពង់ឆ្នាំង ៖ អនុប្រធានមន្ទីរព័ត៌មានខេត្តំពង់ឆ្នាំង លោកហឹង ចូច នាថ្ងៃនេះ បានជំរុញដល់ការិយាល័យជំនាញទូរទស្សន៍ ដែលជាប្រព័ន្ធផ្សព្វផ្សាយ របស់មន្ទីរព័តមានខេត្តកំពង់ឆ្នាំង បង្កើនកិច្ចការងារផ្សព្វផ្សាយរបស់ខ្លួនឱ្យបានទូលំទូលាយ ដោយធានាបាននូវប្រសិទ្ធិភាព និង គុណភាព សមស្របនឹងការរីកចម្រើន នៃសម័យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។ ការលើកឡើងរបស់លោកអនុប្រធានមន្ទីរព័ត៌មានខេត្តំពង់ឆ្នាំង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យទូរទស្សន៍ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយជាតិនៅថ្នាក់ក្រោមជាតិ ពិតជាមានសារសំខាន់សម្រាប់មូលដ្ឋានរបស់យើង ក្នុងការផ្សព្វផ្សាយទៅជូនមហាជន សម្រាប់ទស្សនាអំពីកិច្ចអភិវឌ្ឍន៍នានា និង ផ្តល់នូវព័ត៌មានពិត ប្រកបដោយជំនឿនិងទុកចិត្តបាន ។ ហើយដើម្បីឆ្លើយតប ឱ្យការផ្សព្វផ្សាយនេះមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយជំនាញ វិជ្ជាជីវៈនោះ មន្រ្តីជំនាញ ត្រូវតែធានាឱ្យបាននូវធនធានមួយបានល្អប្រសើរ ទាំងជំនាញបច្ចេកទេស ការតែងនិពន្ធអត្ថបទ និងបច្ចេកវិទ្យាឌីជីថល ។ លោក ហឹង ចូច បានបញ្ជាក់ទៀតថា កន្លងមកនេះការិយាល័យទូរទស្សន៍បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវព័ត៌មាននៅគ្រប់មូលដ្ឋាន ជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង និង បានផ្សាយនូវរាល់ព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ ចេញពីខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែដើម្បីធានាបាននូវលំហូរព័ត៌មានឱ្យកាន់តែទូលំទូលាយថែមទៀត ការិយាល័យត្រូវរៀបចំការផ្សាយព័ត៌មានឱ្យបានគ្រប់ទម្រង់ ដើម្បីឱ្យមហាជន មានភាពងាយស្រួលក្នុងការចូលមកទស្សនា មកលើប្រព័ន្ធផ្សព្វផ្សាយ របស់ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យយកសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពព្រំដែននៅច្រកអូរស្មាច់ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតដំបូងគេនៅកម្ពុជា ស្ថិតក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រមុខការទូតកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង និងប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបបទល្មើស Scam Online Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យយកសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត March 29, 2026 ការកត់ត្រាទុក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពព្រំដែននៅច្រកអូរស្មាច់ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ March 29, 2026 ការកត់ត្រាទុក សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតដំបូងគេនៅកម្ពុជា ស្ថិតក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ March 28, 2026 ការកត់ត្រាទុក ប្រមុខការទូតកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ March 27, 2026 ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស... March 26, 2026 ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង និងប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបបទល្មើស Scam Online March 26, 2026