81 កំពង់ឆ្នាំង ៖លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តកំពង់ឆ្នាំងបានជម្រុញឲ្យមន្ត្រី ត្រូវសកម្មបន្ថែមទៀត ក្នុងការផ្សព្វផ្សាយបញ្ជ្រាបអំពី គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។ លោក អនុប្រធានមន្ទីរ បានធ្វើការជម្រុញដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាន និងសាធារណមតិ ដែលបានអនុវត្ត នាពេលកន្លងមក និងដាក់ចេញនូវផែនការសម្រាប់អនុវត្តបន្តទៀត នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ លោក ហឹង ចូច បានមានប្រសាសន៍ បញ្ជាក់ថា មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវសកម្មក្នុងការតាមដាន កំណត់ព័ត៌មានក្លែងក្លាយ និងដាក់ចេញនូវវិធានការឆ្លើតតប បន្សាបឲ្យបានទាន់ពេលវេលា ដោយមិនឲ្យព័ត៌មានក្លែងក្លាយទាំងនោះ នៅបន្តចរាចរ ក្នុងសាធាតណមតិឡើយ ដើម្បីធានាសុវត្តិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះមន្ត្រព័ត៌មានត្រូវពង្រឹងការផលិតព័ត៌មាន និងបង្កើតមាតិការល្អៗ ឲ្យមានខ្លឹមសារកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ដើម្បីគាំទ្រដល់គោលនយោបាយ លើកកម្ពស់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តកំពង់ឆ្នាំង មានសមាសភាព ចំនួន៥រូប កំពុងអនុវត្តយ៉ាងសកម្ម លើការងារព័ត៌មាន និងសាធារណមតិ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបាន នូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026