74 កំពង់ឆ្នាំង ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ឆ្នាំងរួមគ្នាបង្ការហារនិភ័យគ្រឿងញៀន និងជំងឺអេដស៍ក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល តាមរយះសិក្ខាសាលាមួយស្តីពីការចូលរួមបញ្ចប់ជំងឺអេដស៍ និងការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។ លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីរាជការ និងសាខាប្រតិបត្តិករប្រៃសណីយ៍ និងទូរគមនាគមន៍ មកពីបណ្តារាជធានី ខេត្ត ចំនួនជាងមួយរយនាក់ ។ លោកជំទាវ អនុរដ្ឋលេខាធិការ បានលើកយក ករណីលួចលាក់ដឹកជញ្ជូនគ្រឿងញៀនតាមបញ្ញើតប្រៃសណីយ៍ ហើយត្រូវបានអាជ្ញាធរបង្ក្រាបបាន និងសារៈសំខាន់នៃការអប់រំផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីរាជការ និងប្រតិបត្តិករប្រៃសណីយ៍ ពីហានិភ័យ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់ស្ថាបន្ត និងសង្គម ។ លោកយ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយលើកឡើងថា ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ជាការងារមានសារៈសំខាន់ ដែលគ្រប់សមាសភាពត្រូវយកចិត្តទុកដាក់ ដើម្បីការពារសុវត្តិភាពសង្គម និងសុខមាលភាព ប្រជាពលរដ្ឋ ។ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណី និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបានជម្រុញដល់សិក្ខាកាម ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងដែលផ្តល់ដោយវាគ្មិន នៃសិក្ខាសាលានេះ ។ ហើយត្រូវជួយជម្រុញឲ្យអ្នកចូលរួមទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ ( No Drug )សម្រាប់រាយការណ៍រាល់បញ្ហាគ្រឿងញៀន ក្នុងសហគមន៍ ដើម្បីទទួលបានការដោះស្រាយ បានទាន់ពេលវេលា ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026