80 ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងការការពារសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន រួមទាំងសប្បុរសជនទាំអស់ សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរចំពោះ បងប្អូនកងទ័ពកម្ពុជានៅជួរមុខទាំងអស់ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារទឹកដី ប្រឆាំងជាមួយទ័ពឈ្លានពាន ហើយផ្តល់នូវសេចក្តីសុខឱ្យពលរដ្ឋខ្មែរទាំងអស់គ្នានៅជួរខាងក្រោយ។បើសិនជាគ្មានការលះបង់របស់កងទ័ពជួរមុខនោះទេ យើងខ្ញុំទាំងអស់គ្នានៅជួរក្រោយមិនអាចអង្គុយធ្វើការងារ ប្រកបរបររកសុី និងរៀនសូត្របាននោះទេ បើសិនជាគ្មានកងទ័ព ដ៏អង់អាចក្លាហានរបស់យើងនៅឈរកាន់អាវុធការពារទឹកដីបានរឹងមាំនោះទេ។ សូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន ប្រឆាំងជាមួយកងទ័ពឈ្លានពានទឹកដីកម្ពុជា។ ខ្មែររួបរួម ខ្មែរខ្លាំង! ខ្មែរតែមួយ! យើងទាំងអស់គ្នានៅជាមួយបងប្អូនកងទ័ពជួរមុខគ្រប់កាលៈទេសៈ។ តាមរយៈនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមគោរពជូនពរ និង បួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។ យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិយោធា និងសមរភូមិព័ត៌មាន។ ក្នុងការចុះសាកសួរសុខទុក្ខនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើប្រគល់ជូននូវអំណោយដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាឱកាសនេះរួមមាន ថវិកា ៥០លានរៀល, ទឹកត្រី ៣០យួរ, ទឹកសុីអុីវ ៣០យួរ, ផ្លែល្មើក្រៀម ២៦ កេស, បាកាស ១០០កេស, មីជាតិ ២០០កេស, អង្ករ ២តោន, ត្រីប្រហើម ៥០គីឡូក្រាម, សាច់ក្រក ៥០គីឡូក្រាម,ថ្នាំសម្រាប់ព្យាបាល និងបង្ការកង្វះវីតាមីន B និង ការឈឺសាច់ដុំ ៥៥៩ ប្រអប់ , ថ្នាំឈឺបំពង់ ក និង ពងបែកមាត់ ១៣៥ប្រអប់, ថ្នាំក្អកស្ងួត និងរមាស់បំពង់ ក ៨៤១ ប្រអប់, មេរោគក្នុងពោះវៀន ៤២០ប្រអប់,ថ្នាំបំបាត់ការឈឺចាប់ ៣៦៧ប្រអប់, ថ្នាំបំបាត់គ្រុនផ្តាសាយ តឹងច្រមុះ ហៀរសំបោរ ឈឺក្បាល និងគ្រុនក្តៅ ៣៦៧ របអប់, វីតាមីនជំនួយកំលាំង និងប្រព័ន្ធសាំ ៦០០ប្រអប់, ជាអំណោយរបស់ក្រុមហ៊ុន ឱសថ PPM, ។ ជាមួយនេះក្រុមហ៊ុន ឱសថ UNITED PHARMA ផ្តល់ជូនថ្នាំ ផ្តាសាយ ក្តៅខ្លួន តឹងច្រមុះ ហៀរសំបោរ ចំនួន ១ពាន់ប្រអប់, ថ្នាំបំបាត់ការឈឺចាប់គ្រប់ប្រភេទ ៥០០ប្រអប់, សំឡីអនាម័យ pH Care ៥០០ដុំ, ក្រដាស់សើមអនាម័យស្រ្តី pH Care ៤០០កញ្ចប់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026