Monday, November 2, 2026
Monday, November 2, 2026
Monday, November 2, 2026

ថ្នាក់​ដឹក​នាំ​មន្ទីរ​ព័ត៌​មាន​ និង​អភិបាល​ស្រុក​កំពង់​លែង​ នាំ​យក​ថវិកា​ ឯកឧត្តម​ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ និង​អភិបាល​ខេត្ត ​ចូល​បុណ្យ ​សព​ស្វា​មី​ លោកស្រី ​នង ស៊ីថា

by Sorn Kunnivoth
85 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ឈាង វណ្ណៈ ប្រធានស្តីទី មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងសហការី រួមនិង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានចូលបុណ្យ និងចូលរួមរំលែកទុក្ខសពស្វាមី លោកស្រី នង ស៊ីថា អតីតអនុប្រធានការិយាល័យព័ត៌មានស្រុកកំពង់លែង ។

នៅក្នុងឱកាសនោះ ឈាង វណ្ណៈ និង លោក យ៉ែម លក្ខិណា បានមានប្រសាសន៍ពាំនាំនូវការចូលរួមមរណៈទុក្ខ និង ចូលរួមរំលែកទុក្ខ ដោយសម្តែងនូវការសោកស្តាយជាមួយលោកស្រី នង ស៊ីថា អតីតអនុប្រធានការិយាល័យព័ត៌មានស្រុកកំពង់លែង ដែលស្វាមីបានទទួលមរណភាពពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលតែងតែបានគិត​គូរពីសុខទុក្ខក្រុមគ្រួសារ របស់មន្រ្តីរាជការ ដែលបានលះបង់កំលាំងកាយចិត្តបំរើជាតិមាតុភូមិ ដោយកន្លងមកថ្នាក់ដឹកនាំមិនដែលបោះបង់ចោលម្តងណាឡើយ ។

លោក ឈាង វណ្ណៈ និង លោក យ៉ែម លក្ខិណា បានមានប្រសាសន៍បន្តទៀតថាតំណាងអោយ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ធលោក រស់ ភា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱការនោះដែរ លោក ឈាង វណ្ណៈ និង លោក យ៉ែម លក្ខិណា បាននាំយក ថវិការបស់ថ្នាក់ដឹកនាំ ចូលរួមបុណ្យសព សរុបចំនួន ៦២០ ០០០ រៀល អង្ករ ត្រីខ ទឹកត្រី និង ទឹកស៊ីអ៉ឺវ ផងដែរ៕

អត្ថបទពាក់ព័ន្ធ