66 ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក ប្រាក់ សោភ័ណ្ឌ នាយកសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន ១គ្រួសារ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ នៅក្នុងនោះលោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និង ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះ អគ្គីភ័យនេះដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត។ លោកជំទាវ បានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា April 3, 2026 ការកត់ត្រាទុក ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា April 2, 2026 ការកត់ត្រាទុក តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង April 2, 2026 ការកត់ត្រាទុក ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប April 2, 2026 ការកត់ត្រាទុក ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា April 1, 2026 ការកត់ត្រាទុក អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ April 1, 2026