39 កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហម ចំនួន១០០នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុករលាប្អៀរ ។ អញ្ជើញចូលរួមក្នុងពិធីនេះផងដែរមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ឆ្នាំង ។ នៅក្នុងពិធីនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយ នៃបណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាកម្លាំងស្នូលដ៏មានសារៈសំខាន់ និងជាកម្លាំងសកម្មជួរមុខ ក្នុងប្រតិបត្តិការមនុស្សធម៌ នៅក្នុងគ្រប់កាលៈទេសៈ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ បានផ្តាំផ្ញើដល់យុវជនកាកបាទក្រហមទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ។ជាមួយគ្នានេះត្រូវបន្តធ្វើសកម្មភាពទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសារព័ត៌មានដល់សិក្ខាកាមជាង១០០នាក់ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើចិនពិចារណាលើគម្រោងនេះ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ June 1, 2026 ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ June 1, 2026 ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង May 31, 2026 ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសារព័ត៌មានដល់សិក្ខាកាមជាង១០០នាក់ May 29, 2026 សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើចិនពិចារណាលើគម្រោងនេះ May 28, 2026 អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចឲ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើស Online Scams May 26, 2026