76 កំពង់ឆ្នាំង ៖មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពិជា ( ស៊ីម៉ាក់ ) បានប្រគល់សុនខជំនាញហិតក្លិនរកគ្រឿងញៀន ចំនួន១០ក្បាល ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ និងអ្នកឯកទេសបញ្ជាសុនខ ប្រតិបត្តិការហិតគ្រឿងញៀន ។ ពិធីបិទវគ្គហ្វឹកហ្វឺន និងប្រគល់សុនខ ចំនួន១០ក្បាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកមជ្ឈឦណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា កម្លាំងនគរបាលជាតិដែលជាអ្នកជំនាញកាន់សុនខ ចំនួន២០រូប និងសុនខ ចំនួន១០ក្បាល បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាន់ទី១ ប្រកបដោយជោគជ័យ ។ នេះជាកិច្ចសហការរវាងអង្គភាពស៊ីម៉ាក់ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការហ្វឹកហ្វឺនសុនខហិតក្លិនរកគ្រឿងញៀន ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានថ្លែងឲ្យដឹងទៀតថា ក្រៅពីហិតក្លិនរកគ្រាប់មីន សត្វសុនខ នឹងរួមចំណែកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមរយះទេពកោសល្យ នៃការប្រើប្រាស់ជំនាញរបស់វា ក្នុងការហិតរកគ្រឿងញៀនជាដើម ។ដូចនេះអង្គភាពស៊ីម៉ាក់ នឹងបង្កើនការហ្វឹកហាត់សុនខហិតក្លិនរកគ្រឿងញៀនឲ្យបានច្រើនបន្ថែមទៀត ។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ និងអ្នកឯកទេសបញ្ជាសុនខ ប្រតិបត្តិការហិតគ្រឿងញៀនជំនាន់ទី១នេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្ត្រី៤នាក់ ក្នុងនោះសិក្ខាកាមជានគរបាលជាតិចំនួន ២០នាក់ និងមកពីបណ្តាកងឯកភាពកំចាត់មីន របស់ស៊ីម៉ាក់ ចំនួន៥នាក់។ វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមដំណើរការកាលពីដើមខែកុម្ភៈ នឹងធ្វើពិបិទនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026