70 កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយបានដើរក្បួនផ្សព្វផ្សាយ នៅក្នុងក្រុងកំពង់ឆ្នាំង ។ ការដើរជាក្បួនផ្សព្វផ្សាយ ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឈឹម វុទ្ធា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោក ឈាង វណ្ណៈ ប្រធានស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងផងដែរ ។ លោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីកាត់បន្ថយឲ្យនៅកម្រិតតិចបំផុត ហើយឈានទៅលប់បំបាត់ទាំងស្រុងនូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន នៅក្នុងសង្គមកម្ពុជា សំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាន ។ លោក អនុប្រធានមន្ទីរ បញ្ជាក់ថា ការដើរជាក្បួនក្នុងយុទ្ធនាការថ្ងៃនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលកន្លងមក ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយនៅតាមសាលារៀន និងទីប្រជុំជននានាក្នុងខេត្ត ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋ ក្នុងការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលតែតតែកើតមាន នៅក្នុងសង្គម ។ លោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់បន្ថែមថា ការផលិត ឬការចែកចាយព័ត៌មានក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ដូច្នេះយើងត្រូវរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ ។ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន អ្នកផលិតមាតិការ ពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងឡាយ តាមរយះការផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ ។ សូមជម្រាបជូនថា ក្រសួងព័ត៌មាន រៀបចំការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ឯកឧត្តម នេត្រ ភក្រ្តា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងបង្កើនទំនុកចិត្តរបស់ពលរដ្ឋ June 2, 2026 ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅច្រកអានសេះ តំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ June 2, 2026 អភិបាលរងខេត្តកំពង់ឆ្នាំង ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកបរិបូរណ៍ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា June 2, 2026 ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ June 1, 2026 ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ June 1, 2026 ផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង May 31, 2026