48 កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មានសារធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងលោកហឹង ចូច ប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយបានចុះទៅផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរត្បូង ។ លោក ខៀវ រិទ្ធី នាយកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរត្បូង បានឱ្យដឹងថា ប្អូនៗសិស្សានុសិស្សទាំងអស់នឹងបានយល់ច្បាស់អំពី អ្វីដែលជាព័ត៌មានពិត និង ព័ត៌មានក្លែងក្លាយ នៅក្នុងបណ្តាញសង្គម តាមរយៈនៃកិច្ចសហការរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងការបញ្រ្ជាបនៃការយល់ដឹងអ្វីទៅជាព័ត៌មានពិត និងអ្វីទៅជាព័ត៌មានក្លែងក្លាយ ហើយយើងរួមគ្នាទប់ស្កាត់នូវព័ត៌មានមិនពិតទាំងនេះដោយផ្តើមចេញពីយើងទាំងអស់គ្នាដែលជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនេះ ។ លោកនាយកសាលាបានបញ្ជាក់ទៀតថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនិងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់នោះ យើងទាំងអស់គ្នា មិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង មិនចែករំលែកព័ត៌មានក្លែងក្លាយ ហើយយើងចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់។ លោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានបានឱ្យដឹងថា ព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់ខ្លាំងដល់សង្គមជាតិ បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ក៏ដូចជាធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពមន្ទិលសង្ស័យ និងព្រួយបារម្ភ និងគិតខុស យល់ខុស។ ការផ្សព្វផ្សាយអំពីទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន សម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ។ ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយះចាក់ខ្សែអាត់សំឡេង តាមឧឃោសនស័ព្ទ។ សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមចេញដំណើរ ជាផ្លូវការ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥សម្រាប់រយៈពេល១ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញតាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026 ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ May 20, 2026 រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ May 20, 2026 សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU May 17, 2026 អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026