51 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ត្រូវរួមសហការគ្នាជាធ្លុងមួយតម្កល់នូវផលប្រយោជន៍រួម និងតម្កល់ក្តីសុខ និងសន្តិភាពរបស់ជាតិជាធំ ដែលជាសសរស្តម្ភ នៃដំណើរបេសកកម្មលើការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍ ដើម្បីចូលរួមថែរក្សាសន្ដិភាពនៅកម្ពុជា។ ការក្រើនរម្លឹករបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខសណ្តាប់ធ្នាប់ ដំណើរការដឹកនាំ របស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និងនាំមកវិញនូវអ្វីដែលជាប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ការពាំនាំនូវព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត ជាតួនាទីធំខ្លាំងណាស់របស់ក្រសួងព័ត៌មាន នៅក្របខ័ណ្ឌនៃតួនាទីស្នូល ក្នុងនាមជាអំណាចទី៤ របស់រដ្ឋ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិទន់ជ្រាយ និងបាត់បង់ទំនុកចិត្តនោះ នឹងធ្វើឱ្យសង្គមជាតិជួបនឹងបញ្ហាជាច្រើននិងកើតមានឡើងនៅក្នុងសង្គមជាតិ គឺបញ្ហាអស្ថិរភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមជាដើម។ «ខ្ញុំសូមឱ្យបងប្អូនតម្កល់នូវអ្វីដែលជាបេសកកម្មដ៏ពិសិដ្ឋរបស់យើង ហើយសូមឱ្យគិតថាទោះបីនៅក្នុងតម្លៃណាក៏ដោយ ហើយយចាំចាច់ត្រូវបំបេញនូវបេសកកម្មនេះឱ្យបានជោគជ័យ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា។ ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឱ្យយល់ថា ការធ្វើកំណែទម្រង់ទាំងអស់ គឺជាដំណើរមួយដែលត្រូវឈរលើមូលដ្ឋាន «បើសិនជាយើងមិនធ្វើកំណែទម្រង់ ៩៩ភាគរយ យើងស្លាប់ តែបើយើងធ្វើកំណែទម្រង់ ៩៩ភាគរយ គឺយើងរស់»។ ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានលះបង់ និងរួមគ្នាដើម្បីបុព្វហេតុគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ស្របពេលដែលព័ត៌មានក្លែងក្លាយ ត្រូវបានក្រុមជនខិលខូចបង្កើតឡើងជាច្រើននៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាសិប្បនិម្មិត (AI )៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026