43 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន។ សិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ សម្រាប់កំណែទម្រង់ទាំង៣ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន, ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣ គឺមានភាពចាំបាច់ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងព័ត៌មាន បានយល់ច្បាស់ពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នៅពេលដែលថ្នាក់ដឹកនាំក្រសួង បានក្តាប់ជាប់នូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងច្បាស់ណាស់នឹងធ្វើឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដំណើរការដោយរលូន ស័ក្តិសមជាក្រសួងដែលទទួលខុសត្រូវលើមុខងារគាំទ្រលើវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសនៅក្នុងដំណាក់កាលរីកម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័នទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការកំណែទម្រង់ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដំណើរនៃការវិត្តន៍ទៅមុខរបស់ក្រសួងព័ត៌មាន គឺពឹងអាស្រ័យទៅលើស្ពឺទាំងអស់ នៃដំណើរការរួម ពោលគឺស្ពឺថ្នាក់ដឹកនាំ ស្ពឺអគ្គនាយកដ្ឋាន នាយកដ្ឋាន ប្រធានមន្ទីរ រាជធានី ខេត្ត រួមទាំងការិយាល័យចំណុះទាំងអស់ ដែលត្រូវដើរក្នុងចង្វាក់តែមួយ ដើម្បីធ្វើឱ្យកំណែទម្រង់របស់ក្រសួងដើរទៅមុខដោយមិនរអាក់រអួល។ ដូច្នេះ ចំពោះដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន គឺត្រូវពឹងអាស្រ័យលើការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់អគ្គនាយកដ្ឋានទាំង៥ ដែលមានជំនាញផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅរបស់ក្រសួងបន្តដំណើរដោយស្វាហាប់ នៅក្នុងដំណាក់កាលវិវត្តន៍ជាសកលនេះ។ គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាពនិងមានភាពធន់។ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026