161 កំពង់ឆ្នាំង ៖សាលាពុទ្ធិកសិក្សាខេត្តកំពង់ឆ្នាំងបើកបវេសនកាលឆ្នាំងសិក្សាថ្មី ២០២៥.២០២៦ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវត្តខេមវ័ន្ត (ហៅវត្តខ្សាម ) ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិតណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះដែរ មានលោកស្រី ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុកនិង សមណសិស្ស សិស្ស និងសណនិស្សិត និស្សិត ជាច្រើនអង្គ នាក់។ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានពុទ្ធិកសិស្សាចាប់ពីកំរិតបឋមសិក្សារហូតដល់ឧត្តមសិក្សាដូចជា ផ្នែកពុទ្ធិកបឋមសិក្សា ផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ ផ្នែកពុទ្ធិកមធ្យមសិក្សាទុតិយភូមិ និងពុទ្ធិឧត្តមសិក្សា គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ។ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីការបញ្ជាក់ថា ព្រឹត្តិការបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៃសាលាពុទ្ធិកសិក្សានាពេលនេះបានចាប់ផ្តើមហើយ ដែលនេះជាទំព័រថ្មីនៃការសិក្សាសម្រាប់ឆ្នាំថ្មី របស់សមណសិស្សសិស្ស និងសមណនិស្សិត និងស្សិត ក្នុងការសិក្សា បន្ទាប់ពីវិស្សមកាលអស់មួយរយៈពេល ។ដូចនេះព្រះសង្ឃគ្រប់អង្គ ដែលជាសមណសិស្ស និងសិសទាំងអស់ ត្រូវចាប់ផ្តើមខិតខំបន្តការសិក្សាជាបន្តទៀតដើម្បីសង្គមជាតិ និងការរីកចម្រើនផ្នែកពុទ្ធសាសនា តទៅខាងមុខ ។ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក បានបញ្ជាក់ទៀតថា វត្តអារាម មិនគ្រាន់តែជាទីស្ថានសម្រាប់តែការគោរព និងជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែង និងជាប្រភព សម្រាប់បណ្តុះបណ្តាល នូវបញ្ញាញាណ ឬជាថ្នាលបណ្តុះនូវធនធានបញ្ញា និងជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យផងដែរ។ ទីវត្តអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយប្រកបដោយ សីលធម៌ និងចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍន៍សង្គមកិច្ចប្រកបដោយ សមធម៌ និងចរិយាធម៌។ លើសពីនេះទៀត ចំពោះសង្គមជាតិ ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍ ត្រូវបានរំលេចឡើង ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព នៃការអប់រំសីលធម៌ មនុស្សធម៌ តាមមាគ៌ាដ៏ត្រជាក់របស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026