55 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងតួនាទីនិងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និង ព័ត៌មានពិត បានបង្កើតជំនឿទុកចិត្ត សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី តួនាទីយ៉ាងសំខាន់ របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងទិវាសេរីភាពសារព័ត៌មាន និងជួបជុំពិសារអាហារ សាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤ ក៏បានផ្តល់តម្លៃខ្ពស់ចំពោះសេរីភាពខាងសារព័ត៌មានថា បានចូលរួមថែរក្សាសុខសន្តិភាព,ការអភិវឌ្ឍប្រទេសជាតិ និង ពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមនេះសម្តេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលយកព័ត៌មានទាំងវិជ្ជមាន ទាំងអវិជ្ជមាន ដែលមានក្រមសីលធម៌ ដើម្បីមានមូលដ្ឋានច្បាស់លាស់យកទៅដោះស្រាយ។ លើសពីនេះទៅទៀតសម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបំពេញការងារ ប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋ មករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និង ចូលរួមថែរក្សា សុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ។ ដោយមើលឃើញអំពីតួនាទីរបស់សេរីភាពខាងសារព័ត៌មាននៅក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គម ក្រសួងព័ត៌មានបានបង្កើនការគ្រប់គ្រង វិស័យព័ត៌មាននិងសោតទស្សន៍ ដោយជំហ និងឆន្ទៈមុះមុត ក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងការធានា លំហព័ត៌មានឌីជីថល ដែលមានសុវត្ថិភាពសម្រាប់ការពារប្រយោជន៍ ភាពសុខសាន្ត និង អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ការងារនេះបានបង្ហាញឡើងតាមរយៈការដាក់អោយប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយបានជួយតម្រង់ទិសអ្នកសារព័ត៌មាននៅក្នុងការបំពេញការងារដោយមិនរើសអើងនយោបាយ សាសនា និងជាតិសាសន៍ ប្រកបដោយគុណភាពនិងមានផលប្រយោជន៍ដល់សង្គមជាតិ។ តាមស្ថិតិក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤កន្លងនេះ មានអ្នកសារព័ត៌មានប្រមាណ ១០ ០០០ នាក់ និង ស្ថាប័នសារព័ត៌មាន ជាង ២ ០០០ អង្គភាព ។ នេះមិនទាន់រាប់អ្នកសារព័ត៌មានពលរដ្ឋ ដែលផលិតមាតិការ ខណៈរដ្ឋាភិបាលកម្ពុជាមិនបានហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម មានហ្វេសបុក យូធូប និងតិចតុកនោះឡើយ។ នេះបានបង្ហាញថា កម្ពុជាមានសេរីភាពក្នុងការបង្កើតអង្គភាពសារព័ត៌មាន។ យោងតាមការស្ទង់មតិរៀបចំដោយក្រសួងព័ត៌មាន ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ កាលពីថ្ងៃទី៣០ ខែមេសា បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ។ នេះបើតាមចម្លើយអ្នកស្ទង់មតិចំនូន៨១,៤ភាគរយ ខណៈ៧២,២ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ដោយឡែកក្នុងនោះ ៩,២ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះបានធ្វើចំពោះអ្នកសារព័ត៌មានសរុបចំនួន ៤៦៧នាក់ ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស។ សូមបញ្ជាក់ថា ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃ ការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល ឆ្នាំ២០២៤ របស់កម្ពុជា ជាមូលដ្ឋានក្នុងការវាស់វែង៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026