119 កំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសង្ក្រាន្តនៅទីតាំងចំនួន៤ផ្សេងគ្នា ។ ដែលពិធីបើកព្រឹត្តការណ៍សង្ក្រាន្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើង នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២ ០២៥ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ឲ្យដឹងថា នៅឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន៤ផ្សេងគ្នា ដែលទីតាំងទី១ នៅសួនវិមានឯករាជ ទីតាំងទី២ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ទីតាំងទី៣ នៅសួនទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ត្រជាក់ ក្នុងក្រុងកំពង់ឆ្នាំង ។ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា សង្ក្រាន្តទាំង៤ទីតាំងនេះ មានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកំសាន្តសប្បាយជាច្រើទៀត មានដូចជា ការលេងល្បែងប្រជាប្រិយ៍ ការប្រគំតន្ត្រីរាំលេងក្រោមដំណត់ទឹក និងមានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សង្ឃឹមថាសង្ក្រាន្តកំពង់ឆ្នាំង ឆ្នាំនេះនឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការរៀបចំប្លែក និងមានកម្មវិធីកំសាន្តសប្បាយជាច្រើនផងដែរ ។ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថាការរៀបចំព្រឹត្តការណ៍សង្ក្រាន្ត ពិតជាមានសារៈសំខាន់ ក្នុងការបង្កើតឲ្យមានភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លោកជំទាវ អ្នកតំណាងរាស្ត្រ បានអំពាវនាវទៅកាន់យុវជន យុវនារី ឲ្យជៀសឆ្ងាយពីការលេងល្បែង ឬសកម្មភាពណាមួយ ដែលប្រាសចាកពីសីលធម៌ និងប្រពៃណីទំនាមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026