117 កំពង់ឆ្នាំង ៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន បានណែនាំឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវសហការជាមួយកងម្លាំងទាំងបី បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ នេះឲ្យបានល្អប្រសើរ ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការណែនាំដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ កាលពីរសៀលថ្ងៃទី៤ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ស៊ីវ រុន បានបញ្ជាក់ថា នៅគ្រប់មូលដ្ឋានក្នុងរយៈពេល នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋនៅគ្រប់ទិសទី បានធ្វើដំណើរមកកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារប្រារព្វពិធីបុណ្យ លេងល្បែងប្រជាប្រិយ៍ និងរាំកំសាន្ត ដោយទឹកចិត្តសប្បាយរីករាយ នឹងគ្មានក្តីបារម្ភ ។ ដូចនេះកម្លាំងសមត្ថិកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយ៉ាងពេញលេញ នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា បើទោះបីជាក្នុងរយៈពេលកន្លងទៅ យើងអនុវត្តបានល្អប្រសើយ៉ាងណាក៏ដោយ ប៉ុន្តែចាប់ពីពេលនេះបន្តទៅទៀត សូមឱ្យអាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមទីប្រជំជន វត្តអារាម និងកន្លែងកំសាន្តនានា ក្នុងខេត្តត្រូវតែសុខសុវត្ថិភាពគ្រប់ពេលវេលា ។ សូមបញ្ជាក់ថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តនៅទីតាំង ចំនួន៤ផ្សេងគ្នា ដែលទីតាំងទី១នៅសួនវិមានឯករាជ្យ ,ទីតាំងទី២នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល,ទីតាំងទី៣នៅសួនទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, និងទីតាំងទី៤នៅតំបន់ត្រជាក់ ក្នុងក្រុងកំពង់ឆ្នាំង។ សង្ក្រាន្ត ទាំង៤ទីតាំងនេះ នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន មានដូចជា ការល្បែងប្រជាប្រិយ ការប្រគំតន្ត្រី រាំលេងកម្សាន្ត ក្រោមដំណក់ទឹក និងមានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026