96 ហ្វេសប៊ុក និងតិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងសំខាន់ ក្នុងការចែកចាយព័ត៌មាន ដែលក្នុងនោះមានទាំងព័ត៌មានពិត និងក្លែងក្លាយ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ទូទៅ ជាពិសេសយុវវ័យពិបាកបែងចែករវាងព័ត៌មានពិត និងមិនពិត ។នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ។ នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាចំបងដែលបន្តកើតមានជារៀងរាល់ថ្ងៃ ធ្វើអោយប៉ះពាល់ដល់ជំនឿទុកចិត្តពីមហាជន និងបង្កជាភាពចលាចលក្នុងសង្គម ។ ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្នហ្វេសប៊ុក និងតិកតុក បានដើរតួយ៉ាងសំខាន់បំផុតក្នុងការចែកចាយព័ត៌មាន លឿន រហ័ស ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏ជាបណ្ដុំនៃព័ត៌មានក្លែងក្លាយផងដែរ ពោលគឺមានទាំងព័ត៌មានពិត និងក្លែងក្លាយ នៅលាយឡំគ្នា ធ្វើអោយអ្នកប្រើប្រាស់ភាគច្រើនជាពិសេសយុវវ័យ ពិបាកបែងចែករវាងព័ត៌មានពិត និងក្លែងក្លាយ ។ ឯកឧត្ដម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយដែលគេបង្កើតឡើងមានចរិតញុះញង់ បំផ្លាញសង្គម កេញចំណេញនយោបាយ ធ្វើអោយមានការយល់ច្រឡំ ។ ដូច្នេះហើយ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» មានគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតទៅលើគោលសំខាន់៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ ទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កិច្ចការងារនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា April 3, 2026 ការកត់ត្រាទុក ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា April 2, 2026 ការកត់ត្រាទុក តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង April 2, 2026 ការកត់ត្រាទុក ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប April 2, 2026 ការកត់ត្រាទុក ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា April 1, 2026 ការកត់ត្រាទុក អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ April 1, 2026