139 កំពង់ឆ្នាំង៖ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការសរសេរព័ត៌សន្តិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខដុមរមណីយកម្ម ពិតប្រាកដសម្រាប់សង្គមជាតិ ។ ការលើកទ្បើងរបស់លោកអភិបាលរងខេត្តកំពង់ឆ្នាំង បែបនេះនៅក្នុងឳកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានសន្តិភាព ដែលរៀបចំធ្វើនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃគឺថ្ងៃ៣១ ខែមិនា ឆ្នាំ ២០២៥ ។ លោក ឈឹម វុទ្ធា បន្ថែមថា វគ្គបណ្តុះបណ្តាលនេះផ្តល់ឱកាសឲ្យអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់លើជំនាញសរសេរព័ត៌មានបែបសន្តិភាព ប្រកបដោការទទួលខុសត្រូវ និង មានក្រមសីលធម៌ ក៏ជាការតម្រង់ទិសផ្នែកសរសេរព័ត៌មាន យល់ដឹងបានទូលំទូលាយ ដើម្បីជាស្ពាននាំសារទុកចិត្តបាន រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ លោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់អំពីចំណេះដឹងរបៀបសរសេរព័ត៌មានបែបសន្តិភាព ដើម្បីបង្កើតសន្តិភាពពិតប្រាកដ។ កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានរំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យអ្នកចូលរួមបានយល់ដឹងអំពីសន្តិភាព, ទំនាស់ អំពើហិង្សា ,ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព និង ព័ត៌មានហិង្សា , មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ,យល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈ, អ្នកសារព័ត៌មាននិងច្បាប់សារព័ត៌មាន , ព្រមទាំងចែករំលែកចំណេះដឹងបន្ត ,ការបង្កើតបណ្តាញ និងរៀបចំផែនការសកម្មភាពផ្សព្វផ្សាយផងដែរ ។ លោក ឈាង វណ្ណៈ. ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់អង្គការ ACT ដែលបានសហការបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតក្នុងការសរសេរព័ត៌មានបែបសន្តិភាព ដល់អ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំង ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026