142 កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពងឆ្នាំង បានកោតសរសើរ ដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេក្នុងភូសាស្ត្រ នៃខេត្តកំពង់ឆ្នាំង យ៉ាងមានប្រសិទ្ធិ ធ្វើឲ្យបទល្មើស មានការថយចុះគួរឲ្យកត់សម្គាល់ ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរបែបនេះ នៅក្នុងពេលអញ្ជើញជួបសំណេះសំណាល និងនាំយកអង្ករ ត្រីខ ភេសជ្ជៈ ទឹកសុទ្ធ ព្រមទាំងសម្ភារៈ ឧបត្ថម្ភដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើង នៅតាមគោលដៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា បទល្មើសនេសាទ កើតឡើងដោយសារជនខិលខូចមួយចំនួនលបលួចប្រព្រឹត្ត ដោយមិនគិតពីភាពវិនាសហិនហោច នៃមច្ឆជាតិឡើយ ។ប៉ុន្តែក្នុងរយះពេលចុងក្រោយនេះ ដោយមានការចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាប ពីកងកម្លាំង ធ្វើឲ្យបទល្មើសមានការថយចុះច្រើន ។ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងកងឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានកម្លាំងកងពលតូចអន្តរាគមន៍លេខ១ ,កម្លាំងទ័ពពិសេសឆ័ត្រយោង ៩១១ ,កម្លាំងលងពលតូចលេខ៧០ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។ បច្ចុប្បន្នកម្លាំងទាំងអស់បានសហការគ្នា និងដាក់ពង្រាយនៅតាមគោលដៅ ក្នុងភូមិសាស្ត្ររបស់ស្រុកចំនួន៥ ស្ថិតតាមដងទន្លេមានស្រុកបរិបូរណ៍ ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងក្រុងកំពង់ឆ្នាំង ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026