191 “យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ គឺក្នុងគោលបំណងដើម្បីកាត់បន្ថយឲ្យនៅកម្រិតតិចបំផុត ហើយឈានទៅលុបបំបាត់ទាំងស្រុងនូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មាននៅក្នុងសង្គមកម្ពុជា សំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាន”។ នេះជាការលើកឡើង របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្ថែមថា ព័ត៌មានក្លែងក្លាយធ្វើឲ្យមានការប្រកាន់បក្សពួក ភាពភ័យខ្លាច អត់សណ្តាប់ធ្នាប់នៅក្នុងសង្គម និងនយោបាយ បំផ្លាញសុខសន្តិភាព ដែលបន្ទុចបង្អាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា មិនតែប៉ុណ្ណោះឈានទៅប៉ះពាល់ដល់ទំនាក់ទំនងការទូតផងដែរ របស់កម្ពុជា និងប្រទេសនានានៅលើពិភពលោក ។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថាការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ដូច្នេះយើងត្រូវរួបរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បានតាមដានជាប្រចាំទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយនៅឆ្នាំ២០២៣ បានកត់សម្គាល់ឃើញថាមានព័ត៌មានក្លែងក្លាយ ចំនួន ៣ ២០៨ ហើយនៅក្នុងឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយ ចំនួន ៣ ៦៥១ គឺមានកំណើនកើនឡើង ១៤% នៃព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយដែលក្រុមការងារបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ គឺមិនបានធ្វើទូទៅគ្រប់វិស័យទាំងអស់នោះទេ តែផ្តោតលើវិស័យសំខាន់ៗ ទាក់ទងជាមួយសុខសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាក់ទងបញ្ហាសំខាន់ជាច្រើនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទ៖ទី១ព័ត៌មានក្លែងបន្លំ(Disinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយឬប្រទេសណាមួយ។ ទី២ ព័ត៌មានបំភ្លៃ (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ចំណែកទី៣ វិញ គឺព័ត៌មានភាន់ច្រឡំ (Misinformation) ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រាបជូនថា សាធារណជនត្រូវពិនិត្យមើលប្រភពព័ត៌មាន មើលកាលបរិច្ឆេទ មើលអត្តសញ្ញាណ ស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាននោះ ហើយក៏ត្រូវពិនិត្យមើលថា តើមានសារព័ត៌មានវិជ្ជាជីវៈដទៃ ទៀតចុះផ្សាយដែរឬទេ? ដែលទាំងនេះគឺជាចំណុចសំខាន់ៗត្រូវធ្វើដើម្បីដឹងថានោះជាព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយ។ ចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នឹងសំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មានផងដែរ ដែលផ្តោតទៅលើគោលសំខាន់បី គឺធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលកិច្ចការងារនេះគឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គមជាតិយើង៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026