129 កំពង់ឆ្នាំង ៖ ប៉ូលីសចរាចរណ៍ខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវ និងកោះហៅអ្នកបើកបររថយន្តធំម្នាក់មកដុសក្អែល ក្រោយពីបុរសម្នាក់នេះ បើកបរបញ្ច្រាស់រង្វង់មូល ចូលមកក្នុងគន្លងគេហើយ ថែមទាំងជេប្រមាថគេទៀត ។ មន្ត្រីប៉ូលីសចរាចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៨៣-៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ចំណុចរង្វង់មូលក្អម ) មានអ្នកបើកឡានធំម្នាក់ បានបើកចូលគន្លងផ្លូវគេ ដោយមិនបើកវាងតាមរង្វង់មូលឡើយ ហើយថែមទាំងជេរប្រមាថគេទៀត។ ក្រោយពីគ្លីបវីដេអូ អ្នកបើកឡានធំ បំពានច្បាប់នេះ ត្រូវបានគេនង្ហោះចែកចាយតាមបណ្តាញសង្គម លោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តដែលល្មើសខាងលើ។ មន្ត្រីប៉ូលីសខាងលើបានឲ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការិយាល័យជំនាញ បានស្រាវជ្រាវឃើញ និងកោះហៅអ្នកបើកបរឡានធំ ឈ្មោះ ឈង់ ឆក អាយុ ៣៩ឆ្នាំ មកកាន់ការិយាល័យជំនាញ ដើម្បីទទួលការអប់រំណែនាំអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុវត្តចំណាត់ការនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ។ដែលក្នុងនោះតម្រូវឲ្យឈ្មោះ ឈង់ ឆក ធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់អំពើល្មើសច្បាប់ចាប់ពីថ្ងៃនេះតទៅ ។ បង់ប្រាក់ពិន័យអន្តរការណ៍ តាមច្បាប់កំណត់ល្មើស បើកបរបញ្ច្រាស់ទិស សរុបទឹកប្រាក់ចំនួន ៣០០ ០០០ រៀល ។និងថតឃ្លីបវីដេអូសុំទោសជាសធារណៈនូវអំពើល្មើសរបស់ខ្លួន ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនណា ដែលលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា April 3, 2026 ការកត់ត្រាទុក ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា April 2, 2026 ការកត់ត្រាទុក តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង April 2, 2026 ការកត់ត្រាទុក ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប April 2, 2026 ការកត់ត្រាទុក ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា April 1, 2026 ការកត់ត្រាទុក អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ April 1, 2026