19


នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារផលិតស្ពតព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានជួបសម្ភា
សន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
» នាពេលខាងមុខ។

យុទ្ធនាការនេះមានគោលបំណងកាត់បន្ថយ និង លុបបំបាត់ព័ត៌មានក្លែងក្លាយ ក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន។ ក្រសួងព័ត៌មានសង្ឃឹមថា ការផ្សព្វផ្សាយយុទ្ធនាការនេះ នឹងជួយឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានដែលមានគុណភាព និងច្បាស់លាស់។

ក្នុងការអនុវត្តយុទ្ធនាការ ក្រសួងនឹងប្រើវិធានការប្រកាសព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ជាសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ៕