163 កំពង់ឆ្នាំង ៖ កម្ពុជានឹងមានរោងចក្រផលិតជី ដែលមានគុណភាព ដោយត្រូវចំណាយទុន ក្នុងទំហំទឹកប្រាក់២០លានដុល្លារ ។នេះបើតាមការបញ្ជាក់ឲ្យដឹង របស់ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ភូមិភាគ៧ ។ នៅក្នុងឳកាសជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិនគរបាលរដ្ឋបាល នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ក្នុងវិស័យកសិកម្ម ឯកឧត្តមកំពុងតែរកដៃគូ ដើម្បីសាងសង់រោងចក្រផលិតជី ឲ្យមានគុណភាពល្អ ហើយតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីប្រើប្រាស់ឱ្យមានគុណភាពល្អ និងចំណាយថវិកាតិច។ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី សង្ឃឹមយ៉ាងមុតមាំថា នៅដើមឆ្នាំ២០២៦ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតជីដោយខ្លួនឯង ដែលត្រូវចំណាយដើមទុនអស់ប្រម៉ាណជា២០លានដុល្លារ ។បច្ចុប្បន្នឯកឧត្តមបណ្ឌិត មានវ័យ៧០ឆ្នាំទៅហើយ តែដើម្បីចូលរួមបម្រើប្រជាជន ឯកឧត្តម បណ្ឌិតត្រូវតែលះបង់គ្រប់បែបយ៉ាង បម្រើដល់ប្រជាជនយើង ឱ្យបានសម្រេច។ ឯកឧត្តមបណ្ឌិត បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមីនា មានជនជាតិជប៉ុនមួយក្រុម បានមកជួបពិភាក្សាជាមួយឯកឧត្តម ដោយពួកគេនឹងជួយបង្កើតជាមេជីធម្មជាតិសម្រាប់ជួយបង្កើនទិន្នផលផង សម្រាប់ការពារបរិស្ថានផង។ ចំណែករោងចក្រផលិតជីនេះ មិនអាចធ្វើតែមួយកន្លែងបាននោះទេ គឺត្រូវការជាច្រើនកន្លែង ពីព្រោះដើម្បីបម្រើជូនប្រជាពលរដ្ឋទូទាំងប្រទេស កុំឱ្យពិបាកដឹកឆ្ងាយ នាំឱ្យខាតបង់ថវិកាច្រើន។ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងនាយប៉ុស្តិនគរបាលរដ្ឋបាល ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយត្រូវបន្តជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសិវត្តិភាព និងការផ្តល់សេវ៉ាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026