121ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយឱ្យគ្រប់ភាគីពិសេសអភិបាលស្រុកត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាទប់ស្កាត់បញ្ហាគ្រឿងញៀនដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយបញ្ហាគ្រឿងញៀន និងក៏ដូចជាកុំឱ្យកើតមាននៅតាមមូលដ្ឋាន។ជាមួយនឹងវិធានការទប់ស្កាត់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រាប់ដល់មន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលពាក់ព័ន្ធក្នុងរឿងនេះត្រូវប្រញាប់ដកខ្លួនបើពុំនោះទេនឹងប្រឈមផ្លូវច្បាប់ហើយ។ថ្លែងជុំវិញបញ្ហានេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានលើកឡើងដែរថាអភិបាលស្រុកនៅពេលចុះមូលដ្ឋានឬមានកម្មវិធីណាមួយ ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន ហើយយ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទីដែរដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។ក្រៅពីនេះក្រសួងមហាផ្ទៃនឹងមានផែនការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមន៍ អង្គការពាក់ព័ន្ធ ក៏ដូចជា ស.ស.យ.ក ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀននេះផងដែរ ពីព្រោះថាសុទ្ធតែអាចមានឥទ្ធិពល និងកម្លាំងខ្លាំងក្លាក្នុងការចូលរួមក្នុងរឿងនេះ។ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះថាចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ហេតុនេះត្រូវប្រញាប់ ដកខ្លួនចេញជាបន្ទាន់ និងព្រមជាមួយគ្នាមន្រ្តីអនុវត្តច្បាប់ត្រូវខិតខំពង្រឹងការងារដើម្បីបង្រ្កាបបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។បើយោងតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស៕ចែករំលែក:Click to share on Facebook (Opens in new window)Click to email a link to a friend (Opens in new window)Click to share on LinkedIn (Opens in new window)Click to share on Twitter (Opens in new window)Click to share on Telegram (Opens in new window)រូបអ្នកនិពន្ធការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជម្រុញឲ្យមន្ត្រីក្រុមការងារចុះមូលដ្ឋានពន្លឿនការដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលសរសេរ ឬប្រើប្រាស់ពាក្យពេចន៍ ជេរប្រមាថ និងបរិហារកេរ្តិ៍ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ខណៈការប្រើប្រាស់ឌីជីថលមានការកើនឡើង ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជម្រុញឲ្យមន្ត្រីក្រុមការងារចុះមូលដ្ឋានពន្លឿនការដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ February 11, 2026 ការកត់ត្រាទុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ February 10, 2026 ការកត់ត្រាទុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត February 9, 2026 ការកត់ត្រាទុក អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលសរសេរ ឬប្រើប្រាស់ពាក្យពេចន៍ ជេរប្រមាថ និងបរិហារកេរ្តិ៍ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ February 9, 2026 ការកត់ត្រាទុក អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ខណៈការប្រើប្រាស់ឌីជីថលមានការកើនឡើង February 9, 2026 ការកត់ត្រាទុក ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន February 9, 2026