Thursday, March 13, 2025
Thursday, March 13, 2025
Thursday, March 13, 2025

លោក ​កា ហាន​ ត្រូវ​បាន​រដ្ឋ​បាល​ខេត្ត​ប្រគល់​ភារ​កិច្ច​ ជា​ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​ នៃ​មន្ទីរ​ព័ត៌​មាន​ ខេត្ត​កំពង់​ឆ្នាំង​

by Sorn Kunnivoth
58 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖លោក កា ហាន ត្រូវបានរដ្ឋបាលខេត្ត សម្រេចចេញដីការប្រគល់ភារកិច្ចជាប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ផែនការគណនេយ្យ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ។

ពិធីប្រកាសប្រគល់ភារកិច្ចជូន លោកកា ហាន ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឈាង វណ្ណៈ ប្រធានស្តីទី​ មន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ព្រមទាំង មានការអញ្ជើញចូលរួមពី លោក ជាអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធាន​ការិយាល័យទាំង៥ មន្ត្រីរាជាការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងអង្គភាពផងដែរ ។

លោកឈាង វណ្ណៈ បានផ្តាំផ្ញើដល់លោក កាហាន ដែលត្រូវបានរដ្ឋបាលខេត្តផ្តល់នូវសេចក្តីទុកចិត្ត ប្រគល់ភារកិច្ចជាប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងត្រូវខិតខំ ក្នុងការបំពេញភារះកិច្ច ជម្រុញបង្កើននូវប្រសិទ្ធភាពការងារ ដឹកនាំគ្រប់គ្រង ការងាររដ្ឋបាលរបស់មន្ទីរឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោក ឈាង វណ្ណៈ បន្ថែមថា ដើម្បីការងារមានប្រសិទ្ធភាព សូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងអង្គភាព ត្រូវសាមគ្គីគ្នា សហការគ្នាឲ្យបានល្អ និងធ្វើការជាក្រុម ដើម្បីឲ្យការអនុវត្តការងារបានតាមផែនការ ដែលរដ្ឋបាលខេត្ត និងក្រសួងប្រគល់ឲ្យ ៕

អត្ថបទពាក់ព័ន្ធ

© រក្សា​សិទ្ធិ​ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២៥
អាស័យដ្ឋាន​ សង្កាត់​ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
អំពីយើង
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ផ្តោតសំខាន់លើ ព័ត៌មាន ផ្តល់ចំណេះដឹង និងផ្តល់ការកម្សាន្តរីករាយដល់ប្រជាជនទាំងអស់គ្នា ។
ជួបគ្នានៅបណ្តាញសង្គម
© រក្សា​សិទ្ធិ​ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២៥