123 ការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួន និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអនុញ្ញាតឱ្យ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) និងសហការី ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំតម្រង់ទិសដៅការងារ អនុវត្តបន្តរបស់សមាគមដើម្បីអនុវត្តការងារនាពេលបន្តទៅមុខទៀត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាបញ្ជាក់ថានៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានធ្វើ ការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីកុំអោយបង្ករភាពរញ៉េររញ៉ៃ សំដៅពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន ការរៀបចំសន្តិសុខព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ជាមួយនេះ កិច្ចការងារសន្តិសុខព័ត៌មានត្រូវបានពង្រឹងដោយត្រូវធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបាន ឬធ្វើយ៉ាងណាកុំឱ្យពលរដ្ឋ មានការភាន់ច្រឡំអំពីព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុល។ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណា ដែលមិនច្បាស់លាស់ ដែលអាចនាំឱ្យបង្កជាចលាចលសង្គម ហើយនៅពេលចុះទៅបំពេញ បេសកកម្មការងារយកព័ត៌មានត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីប្រមូលព័ត៌មានអោយបានគ្រប់ប្រភពច្បាស់លាស់សម្រាប់ការផ្សព្វផ្សាយអោយបានត្រឹមត្រូវ។ នៅក្នុងឱកាស នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មានអោយបានល្អ អាចដំណើរការផ្សាយទៅមុខ បន្តទៀតត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទព័ត៌មាន និងល្បឿននៃព័ត៌មានអោយលឿន ហើយមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយការរូបរួម និងឯកភាពគ្នា រវាងអង្គភាពសាព័ត៌មានគេហទំព័រ និងទូរទស្សន៍អនឡាញជាច្រើនអង្គភាព ។ក្រៅពីការបំពេញភារកិច្ចជាស្ថាប័នសារព័ត៌មានវិជ្ជាជីវៈ សមាគមក៏បានធ្វើសកម្មភាពការងារមនុស្សធម៍ និងមានកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មាននៅក្នុងប្រទេសថៃផងដែរ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026