101កំពង់ឆ្នាំង ៖វត្តអារាមនិងព្រះសង្ឃជាប្រភពសម្រាប់ការបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះបណ្តាលគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការអភិរក្ស និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ។ នេះជាប្រសាសន៍របស់ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣២ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវត្តវាលុកថុល្លារាម ( វត្តទួលខ្សាច់ ) ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសីលធម៌ និងមានចីរភាព ទាមទារឲ្យមានការអប់រំផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាចាំបាច់មិនអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងមាគ៌ា នៃព្រះពុទ្ធសាសនា ។ព្រះពុទ្ធសាសនាតែងតែអប់រំមនុស្សឲ្យធ្វើអំពើល្អ ស្គាល់បុណ្យ បាប គុណ ទោស វាចាកអំពើអាក្រក់ទាំងពួងនិងមានការសន្តោសយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការ អាចារ្យគ្រប់វត្ត ព្រមទាំងពុទ្ធបរិស័ទ្ទ បន្តខិតខំយកចិត្តទុកដាក់ រួមគ្នាអនុវត្តគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ។សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានវត្តចំនួន ២១៩វត្ត និងអាស្រមចំនួន១៤ មានព្រះសង្ឃគង់ចាំព្រះវស្សាសរុប២ ៨១៤អង្គក្នុងនោះ ភិក្ខុ៧៣៨អង្គ ៕ចែករំលែក:Click to share on Facebook (Opens in new window)Click to email a link to a friend (Opens in new window)Click to share on LinkedIn (Opens in new window)Click to share on Twitter (Opens in new window)Click to share on Telegram (Opens in new window) កំពង់ឆ្នាំងរូបអ្នកនិពន្ធការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជម្រុញឲ្យមន្ត្រីក្រុមការងារចុះមូលដ្ឋានពន្លឿនការដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលសរសេរ ឬប្រើប្រាស់ពាក្យពេចន៍ ជេរប្រមាថ និងបរិហារកេរ្តិ៍ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ខណៈការប្រើប្រាស់ឌីជីថលមានការកើនឡើង ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជម្រុញឲ្យមន្ត្រីក្រុមការងារចុះមូលដ្ឋានពន្លឿនការដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ February 11, 2026 ការកត់ត្រាទុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ February 10, 2026 ការកត់ត្រាទុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត February 9, 2026 ការកត់ត្រាទុក អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលសរសេរ ឬប្រើប្រាស់ពាក្យពេចន៍ ជេរប្រមាថ និងបរិហារកេរ្តិ៍ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ February 9, 2026 ការកត់ត្រាទុក អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ខណៈការប្រើប្រាស់ឌីជីថលមានការកើនឡើង February 9, 2026 ការកត់ត្រាទុក ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន February 9, 2026