132 កំពង់ឆ្នាំង៖ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយក្នុងខែរ៉ម៉ាឌន ឆ្នាំ២០២៥ របស់បងប្អូនខ្មែរឥស្លាម ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងកម្មវិធីនោះដែរ មានការចូលរួមពីតំណាងសហគមន៍ដើម្បីពន្លឺសន្តិភាព និងសហការជាមួយអង្គការ DIGNITE CONFIRMATION OF PAY MENT ដែលប្រារព្ធធ្វើឡើងនៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានពលរដ្ឋចូលរួម ២០០គ្រួសារ ក្នុងនោះមកពីឃុំឈូកស ១៥៥គ្រួសារ ឃុំសែប ៥គ្រួសារ ឃុំច្រេស ៥គ្រួសារ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ៣០គ្រួសារ និងឃុំខ្នាឆ្នា ស្រុកសាមគ្គីមានជ័យ ៥គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូក្រាម ប្រេងឆា ៥លីត្រ ស្ករសរ ៣គីឡូក្រាម ត្រីខ ៦កំប៉ុង មី ១០កញ្ចប់ អំបិល ១គីឡូក្រាម។ ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ ក៏បាននាំយកនាំយកថវិកាចំនួន ១,០០០,០០០រៀល ជួយឧបត្ថម្ភដល់សាលាបឋមសិក្សាជំទាវ ស្ថិតនៅភូមិជំទាវ ឃុំច្រេស ដើម្បីចូលរួមចំណែក ក្នុងការចាក់បេតុង ក្នុងរោងសម្រាប់សិស្សានុសិស្សបរិភាគអាហារពេលព្រឹក និងអញ្ជើញបន្តដំណើរចុះពិនិត្យការចាក់ដីធ្វើផ្លូវ នៅឃុំច្រេស ដោយក្នុងនោះ ឯកឧត្តម បណ្ឌិត បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល ដើម្បីចូលរួមចំណែកក្នុងការពង្រីកផ្លូវពី ៣តឹក ទៅ៣មែត្រផងដែរ។ ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ បានផ្ដាំផ្ញើដល់អាជ្ញាធរភូមិ-ឃុំ ត្រូវយកផ្លូវនេះធ្វើជាគំរូដល់ភូមិដទៃទៀត ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026