136 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារ និងតម្រង់ទិសនៅក្នុងការរៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថល ជាមួយក្រុមការងារបច្ចេកទេសជាន់ខ្ពស់របសសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU។ កិច្ចពិភាក្សាការងារនេះបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយក្រុមការងារបច្ចេកទេស ជាន់ខ្ពស់របសសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU ដែលមានអ្នកជំនាញពីររូបគឺ លោក GARDIYAWASAM AMAL DARSHANA និងលោក SYED AAMIR ។ យោងតាមសំណើរបស់ក្រសួងព័ត៌មាន តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនទៅសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU បានបញ្ជូនក្រុមការងារបច្ចេកទេសជាន់ខ្ពស់ មកជួបពិភាក្សាការងារជាមួយ ឯកឧត្តម រដ្ឋមន្ត្រីនេត្រ ភក្ត្រា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍ទូរទស្សន៍ ឌីជីថល កម្ពុជា ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់ សហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU ធ្វើការពិនិត្យឡើងវិញទៅលើការជំរុញរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ ដើម្បីវាយតម្លៃលើការផ្សព្វផ្សាយឌីជីថលបច្ចុប្បន្ន និងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូក ទៅទូរទស្សន៍ឌីជីថល ។ ជាមួយនេះជួយពិនិត្យរៀបចំគោលនយោបាយគាំទ្រដល់វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ពិសេសធ្វើយ៉ាងណាជំរុញអោយការផ្សព្វផ្សាយបានគ្រប់ដណ្តប់នៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់ការទទួលព័ត៌មានរបស់ប្រជាជនបានគ្រប់ៗគ្នាតាមរយៈព័ត៌មានប្រកបដោយគុណភាព ជំនឿជឿជាក់ និងទាន់ចិត្ត ។ គួរបញ្ជាក់ដែរថា ក្នុងពេលថ្មីៗកន្លងមកនេះ នាយកសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific តាមរយៈ វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD អញ្ជើញមកសិក្សាស្វែងយល់ពី មធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលនឹងឈានឆ្ពោះទៅការផ្លាស់ប្តូរប្រពន្ធ័ផ្សាយពី អាន់ណាឡូក ទៅប្រពន្ធ័ឌីជីថល ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026