104 រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតឥណ្ឌា ប្ដេជ្ញារួមគ្នាផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹង និងជាគុណប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម Vanlalvawna Bawitlung, ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។ ក្នុងជំនួបនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានៃកិច្ចសហប្រតិបត្តិការនេះដែរ អ្វីជាការចាំបាច់គឺការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីអោយប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ដើម្បីការទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តនៅកម្ពុជា ព្រោះប្រទេសឥណ្ឌាធំ ហើយមានប្រជាជនប្រមាណ ១ ៤០០លាននាក់ ដែលជាទីផ្សារដ៏ធំនៅក្នុងវិស័យទេសចរណ៍ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកបន្ថែមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងកម្ពុជា និងឥណ្ឌា អោយកាន់តែរឹងមាំបន្ថែមទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការ ស្វាគមន៍ចំពោះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតក្នុងតំណែងថ្មីប្រចាំនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាពិសេសក្នុងផ្នែកព័ត៌មាន ក៏ដូចជាការអនុវត្តនូវគម្រោងពាក់ព័ន្ធផ្សេងៗទៀត ដូចជាគម្រោងព័ត៌មានសហគមន៍ គម្រោងគាំទ្រលើអក្ខរកម្ម ឌីជីថល សម្រាប់ប្រជាសហគមន៍ ជាពិសេសសិស្សតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគាំទ្រដល់ក្រសួងព័ត៌មាន លើកិច្ចការងារធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅសហគមន៍ តាមរយៈការផ្តល់នូវកុំព្យូទ័រ និងសម្ភារៈបរិក្ខាជាច្រើនផ្សេងទៀត ។ គម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗនេះ បានអនុវត្តន៍ចំនួន ២គម្រោង។ ទី១ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ទៅលើមជ្ឈមណ្ឌលព័ត៌មានវិទ្យា ទី២ គម្រោងគាំទ្រលើការគ្រប់គ្រងបណ្ណសារ រូបថតរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ជាមួយនេះ ក៏នឹងអនុវត្តន៍គម្រោង ២ទៀតនៅក្នុងខេត្តក្រចេះ ដែលគាំទ្រដោយស្ថានទូតឥណ្ឌាផងដែរ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ប្រទេសឥណ្ឌាដែលបានគាំទ្រផ្តល់ជំនួយសម្ភារៈផ្សេងៗ និងថវិកាដល់ប្រទេសកម្ពុជាក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ។ នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានពិភាក្សាគ្នាលើគម្រោងផែនការ នៃកិច្ចសហប្រតិបត្តិការជាច្រើនទៀតពាក់ព័ន្ធជាមួយគម្រោងផ្សព្វផ្សាយចំណេះដឹងកសិកម្ម ការផ្សព្វផ្សាយពីខ្សែភាពយន្ត ហើយអ្វីជាការចំបាច់គឺការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីអោយប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់គឺការទាក់ទាញភ្ញៀវទេសចរ ណ៍មកទស្សនាកម្សាន្តនៅកម្ពុជា ព្រោះប្រទេសឥណ្ឌាធំ ហើយមានប្រជាជនប្រមាណ ១ ៤០០លាននាក់ ដែលជាទីផ្សារដ៏ធំនៅក្នុងវិស័យទេសចរណ៍ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា សហការគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ ទៅវិញទៅមក ទាំងសក្តានុពលទេសចរណ៍វប្បធម៍ សាសនា ធម្មជាតិ ។ ជាមួយគ្នានេះដែរក៏បានពិភាក្សាគ្នាលើគម្រោងផ្តាស់ប្តូរដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា និងឥណ្ឌា ដើម្បីធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការជាមួយគ្នាអោយបានកាន់តែល្អបន្តទៅមុខទៀត ហើយ ឯកឧត្តម រីករាយដែលមកបំពេញកិច្ចការងារនៅកម្ពុជា ហើយធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026