Wednesday, February 11, 2026
Wednesday, February 11, 2026
Wednesday, February 11, 2026

មន្ត្រី​ជាន់​​ខ្ពស់​​ក្រសួង​មហាផ្ទៃ ​ណែនាំ​ឲ្យ​អាជ្ញា​ធរ​និង​សមត្ថកិច្ច ​ខេត្ត​កំពង់​ឆ្នាំង​ យក​ចិត្ត​ទុក​ដាក់​ជម្រុញ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិ​ភាព​

by Sorn Kunnivoth
110 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ឲ្យបានល្អប្រសើរនៅគ្រប់មូលដ្ឋាន ។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុក
ដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឲ្យមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា លោក ជា សុខរិទ្ធិ នាយករងរដ្ឋបាល ខេត្តកំពង់ឆ្នាំង ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យតែងតាំង ជាអភិបាលរងខេត្ត ជំនូសលោកស្រ៊ន សំឬទ្ធី ដែលត្រូវបានតែងតាំង ជាអភិបាលរងខេត្តស្ទឹងត្រែង ៕

អត្ថបទពាក់ព័ន្ធ