128 កំពង់ឆ្នាំង ៖ឯកឧត្តម ហុឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងសង្ឃឹមថា វគ្គបណ្តុះបណ្តាលជំនាញពិធីករ ពិធីការនីនេះ នឹងពង្រឹងបន្ថែមទៀត ដល់ទេពកោសល្យ របស់មន្ត្រី លើការសរសេរព៏ត៌មាន ផលិតបទយកការណ៍ អត្ថាធិប្បាយ និងការនិយាយជា សាធារណៈពីលើវេទិកា ប្រកបដោយទំនុកចិត្ត និង ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ។ ឯកឧត្តម អ្នកតំណាងរាស្ត្រ បានថ្លែងបញ្ជាក់នូវក្តីសង្ឃឹមបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើជំនាញពិធីករ ពិធីការនី ជូនដល់យុវជន យុវនារី និងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម ហុឺ វីរៈ បញ្ជាក់ថា សក្តានុពលនៃមន្ត្រីវ័យក្មេង ក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែជាមន្ត្រីដែលរឹងមាំលើចំណេះដឹង តាមរយះការទទួលបានវគ្គបណ្តុះបណ្តាលថ្មីៗ ឲ្យស្របទៅតាមតម្រូវការ នៃការងារនាពេលបច្ចុប្បន្ន ។ ឯកឧត្តម សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ ក្រៅពីពង្រឹងលើសមត្ថភាពជា ពិធីករ ពិធីការនីនោះ នឹងជួយពង្រឹងបន្ថែមទៀតដល់ទេពកោសល្យរបស់មន្ត្រី លើការសរសេរព័ត៌មាន ការផលិតបទយកការណ៍ បទអត្ថាធិប្បាយ និងការនិយាយជាសាធារណៈពីលើវេទិការ ការធ្វើបទបង្ហាញ ឬអង្គប្រជុំផ្សេងៗ ប្រកបដោយទំនុកចិត្ត មានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ដើម្បីឆ្លើយតបនឹងភាពជឿនលឿន នៃបច្ចេកវិទ្យាសម័យទំនើប នៃយុគសម័យបច្ចេកវិទ្យា ដែលកំពុងដំណើរការជុំវិញពិភពលោក ។ ឯកឧត្តម ហុឺ វីរៈ បន្តថា វគ្គបណ្តុះបណ្តាលជំនាញពិធីករ ពិធីការនីនេះ នឹងជាចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់ការអភវឌ្ឍន៍សមត្ថភាពរបស់សិក្ខាកាមទាំងអស់ ដែលបានចូលរួមឲ្យមានភាពរលូន ប្រសិទ្ធភាព និងភាពទាក់ទាញ ព្រមទាំងគោរពតាមបទដ្ឋានពិធីការ និងអាចប្រើប្រាស់ជំនាញដែលទទួលបាន ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទុកជាដើមទុនយកទៅប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ជាមួយនឹងជំនាញមួយនេះ សម្រាប់កម្មវិធីផ្លូវការនានាឲ្យមានប្រសិទ្ធភាពខ្ពស់ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមការផ្តួចផ្តើមពីឯកឧត្តម ហុឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកកំពង់ត្រឡាច ក្នុងគោលបំណងអភិវឌ្ឍន៍លើចំណេះដឹង និងជំនាញបន្ថែមដល់សិក្ខាកាមមានមូលដ្ឋានជាពិធីករ ពិធីការនី និងជាមូលដ្ឋានគ្រឹះដល់សិក្ខាកាមថ្មីៗដែលមានបំណងចង់ចេះ ចង់ចាប់យកជំនាញធ្វើជាពិធីករ ពិធីការនី សម្រាប់កម្មវិធីផ្លូវការនានា ។ជាពិសេសដើម្បីឆ្លើយតបទៅនឹងកង្វះអ្នកកាន់កម្មវិធីផ្សេងៗ នៅថ្នាក់ក្រោមជាតិ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ វេទិការសាធារណៈ កម្មវិធីនៅតាមសាលារៀន និងកម្មវិធីប្រគំតន្ត្រីនានា ដែលពិបាករកអ្នកកាន់កម្មវិធី ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026