151 កំពង់ឆ្នាំង ៖មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានរៀបចំប្រឡងប្រជែងជ្រើសរើសជ័យលាភី ការតែងនិពន្ធ ស្មូតកំណាព្យ និងអំណាន ក្រោមប្រធានបទ ” ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម ” ដើម្បីបន្តចូលរួមប្រកួតប្រជែងថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី១១ ខែមិនា ខាងមុខ ។ ពិធីនេះគឺធ្វើឡើងក្រោមអធិបតី លោក ស៉ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានការិយាល័យអប់រំយុវជននិងកីឡាខេត្ត ក្រុង ស្រុក លោកគ្រូ អ្នកគ្រូជាអ្នកដឹកនាំ និងបេក្ខជន បេក្ខនារី មកពីសាលាមធ្យមសិក្សា បឋមសិក្សា និង សាលាឯកជនផងដែរ ។ លោក គិត មិនារិទ្ធិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានប្រកាសឈ្មោះជ័យលាភីទាំងផ្នែកតែងនិពន្ធ ស្មូតកំណាព្យ និងអំណាន របស់ខេត្តកំពង់ឆ្នាំង សម្រាប់ឆ្នាំ ២០២៥នេះ រួមមាន ៖ ផ្នែកអំណាន ជ័យលាភីលេខ១ បានួទៅលើយុវតី សៅ ដាលីន សិស្សថ្នាក់ទី៦ មកពីសាលាបឋមសិក្សាស្មែត្រ ស្រុករលាប្អៀរ,ជ័យលាភីលេខ២ បានទៅលើយុវតី គឿន ស្រីនិច សិស្សថ្នាក់ទី៦ មកពីសាលាបឋមសិក្សាត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងជ័យលាភីលេខ៣ បានទៅលើយុវតី បោ ស្រីអំ ថ្នាក់ទី៦ មកពីសាលាបឋមសិក្សាសែប ស្រុកកំពង់ត្រឡាច។ ផ្នែកស្មូតកំណាព្យ ជ័យលាភីលេខ១ បានទៅលើយុវសិស្ស ម៉េន ស្រីនាត ថ្នាក់ទី៩ មកពីអនុវិទ្យាល័យព្រះធាតុ ស្រុករលាប្អៀរ ,ជ័យលាភីលេខ ២ បានទៅលើយុវសិស្ស យ៉ាន់ សុផលវឌ្ឍនា មកពីវិទ្យាល័យហ៊ុនសែនទឹកផុស ស្រុកទឹកផុស និងជ័យលាភីលេខ៣ បានទៅលើយុវសិស្ស សេក ឆំ ថ្នាក់ទី៩ វិទ្យាល័យជាស៊ីមកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ផ្នែកតែងនិពន្ធ ជ័យលាភីលេខ១ បានលើយុវសិស្ស រ៉េត ចំរើន ថ្នាក់ទី១១ មកពីវិទ្យាល័យព្រះបាទសុរាម្រិត ក្រុងកំពង់ឆ្នាំង ,ជ័យលាភីលេខ២ បានទៅលើយុវសិស្ស អ៊ែល សាគីរិន ថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមកំពង់ត្រទ្បាច ស្រុកកំពង់ត្រទ្បាច និង ជ័យលាភីលេខ៣ បានទៅលើយុវសិស្ស ទ្បេង លុច ថ្នាក់ទី១១ មកពីវិទ្យាល័យបរិបូណ៌ត្បូង ស្រុកបរិបូណ៌។ លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានសម្តែងការអបអរសាទរ និងផ្តាំផ្ញើដល់អ្នកជាប់ជ័យលាភីទាំងការតែងនិពន្ធ ស្មូតកំណាព្យ និងអំណាន ត្រូវខិតខំសម្រិតសម្រាំងបន្ថែមទៀត ដើម្បីចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិបន្តទៀតដែលនឹងប្រព្រឹតទៅ នៅថ្ងៃ១១ ខែមិនា ខាងមុខ។ លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ចំពោះការអាន ដោយណែនាំថ្នាក់ក្រុងស្រុកត្រូវពង្រឹងការអានតាមសាលារៀនទាំងអស់ ជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ទាំងប្រយោជន៍បច្ចុប្បន្ន អនាគតរបស់ខ្លួនផ្ទាល់ និងសង្គមជាតិ។ សូមបញ្ជាក់ថា ទិវាជាតិអំណាន ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន ក៏ដូចជាមានគោលបំណង បន្តបណ្ដុះទម្លាប់អាននិងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram កំពង់ឆ្នាំង រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026