223 ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ជាមួយនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានានៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការផលិតព័ត៌មាននៅក្នុងមូលដ្ឋាន គឺប្រធានបទដែលសាមញ្ញ ប៉ុន្តែព័ត៌មានទាំងអស់នោះ អាចមិនទាន់ត្រូវបានផ្សព្វផ្សាយ ឬសាធារណជនមិនទាន់បានដឹងទូលំទូលាយ។ សមិទ្ធផលក្នុងមូលដ្ឋាន ទីកន្លែងគួរឱ្យចាប់អារម្មណ៍ ការរស់នៅរបស់ប្រជាជន និងចំណីអាហារក្នុងតំបន់ សុទ្ធសឹងជាប្រធានបទ ដែលងាយស្រួលក្នុងការផលិត និងងាយទទួលបានការចាប់អារម្មណ៍ពីសាធារណជន ក្រៅពីប្រជាជនក្នុងមូលដ្ឋាន។ ជាមួយនេះ ការផលិតមាតិកាជារូបភាព និងអត្ថបទខ្លីៗ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ដែលវាមានភាពងាយស្រួល និងផ្សព្វផ្សាយបានលឿនរហ័ស ខណៈសាធារណជនបានចាប់យកបណ្ដាញសង្គមជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាក់ស្ដែងខេត្តបាត់ដំបង មានភាពសំបូរបែបនៃសក្តានុពលទេសចរណ៍ដែលមានភាពទាក់ទាញ ដែលទាមទារឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន ដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពីព័ត៌មាននៅក្នុងមូលដ្ឋានបានកាន់តែច្រើន វាបានផ្ដល់ព័ត៌មានដល់សាធារណជន ដែលចេញពីប្រភពច្បាស់លាស់ និងជួយដល់ការពិចារណាលើព័ត៌មានមិនពិត ព្រមទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដើម្បីប្រយោជន៍បុគ្គល និងជាការបំពុលសង្គម។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរុញដល់មន្ត្រី នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវក្ដាប់ស្ថានការណ៍នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឱ្យបានជាប្រចាំ ទាំងព័ត៌មានល្អ និងព័ត៌មានប្រឈម រសើប សម្រាប់ជាមូលដ្ឋាន រៀបចំផែនការឆ្លើយតបស្របទៅនឹងអភិក្រម បុរេសកម្ម សកម្ម អន្តរសកម្ម និងស័ក្តិសមជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបន្សាបសមរភូមិព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមខ្លាំងទាំងនៅលើសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026