190 កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរភារកិច្ចមន្ត្រី គឺជាដំណើរការកំណែទម្រង់ស្របតាមតម្រូវការចាំបាច់របស់អង្គភាព និងប្រសិទ្ធភាពការងារ សំដៅសម្រេចផែនការ សមាហរណកម្ម ឆ្នាំ២០២៥ របស់អង្គភាពក៏ដីចជាផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន របស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងផ្ទេរមុខតំណែង នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន និងនាយកមណ្ឌលសិនខ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចដឹកនាំកន្លងមករបស់នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងនាយកមណ្ឌលសុនខ ដោយសម្រេចបានសមិទ្ធផលតាមផែនការដែលថ្នាក់ដឹកនាំអង្គភាពបានប្រគល់ភារកិច្ចជូន។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រតិភូបានផ្តាំផ្ញើដល់មន្រ្តីដែលត្រូវបានតែងតាំងទទួលភារកិច្ចថ្មី ត្រូវបន្តខិតខំធ្វើការងារ ដោយពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ពង្រឹងភាពម្ចាស់ការ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ ស្របតាមការវិវត្តន៍រីកចម្រើនក្នុងយុគ្គសម័យបច្ចុប្បន្ន។ សូមបញ្ជាក់ថា លោកឧត្តម សេនីយ៍ទោ ឈិន ប៊ុនរ៉ាន មុខងារបច្ចុប្បន្នជាប្រធាននាយកដ្ឋានផែនការ និងប្រតិបត្តិការ នៃទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ជំនួសលោកឧត្តមសេនីយ៍ត្រី ធៀម សុភាព ដែលត្រូវទៅបំពេញភារកិច្ចថ្មីជា នាយកមណ្ឌល សុនខ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026