88តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈពេល៨ថ្ងៃគឺ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ។សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាស ឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេ តិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃ ការចូលរួមរបស់ សហគមន៍ក្នុងតំបន់នានាផងដែរ។គួររម្លឹកដែរថា កាលពីឆ្នាំ២០១៧ ២០១៩ និង២០២៣ សិល្បៈនៃកម្ពុជាធ្លាប់បានបង្ហាញភាព អស្ចារ្យនៃស្នាដៃបុព្វបុរសយើងទៅកាន់ពិភពលោក ដោយបាននាំយកសិល្បៈចម្រុះរបស់កម្ពុជា ប្រកបដោយភាពរស់រវើក និងទទួលបានជោគជ័យគួរជាទីមោទក។សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកនូវទិដ្ឋភាពសិល្បៈ វប្បធម៌ចម្រុះបែបថ្មីមួយ បន្ថែមទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យ និងការវិវត្តន៍នៃសិល្បៈកម្ពុជាក្នុងព្រឹត្តិ ការណ៍ក្បួនដ ង្ហែ«ឈីងហ្គេ» ២០២៥។ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ សូមរង់ចាំតាមដានទស្សនាអំពីសកម្មភាពនៃការហាត់សម និងស ម្ដែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីកម្ពុជាយើង ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនីរបស់យើងក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕ចែករំលែក:Click to share on Facebook (Opens in new window)Click to email a link to a friend (Opens in new window)Click to share on LinkedIn (Opens in new window)Click to share on Twitter (Opens in new window)Click to share on Telegram (Opens in new window) ស.ស.យ.ករូបអ្នកនិពន្ធការផ្សព្វផ្សាយដោយអ្នកនិពន្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ កុំមានការព្រួយបារម្ភជាមួយនឹងប្រកាសរបស់ក្រសួង ដោយសារតែក្រសួងបានទទួលស្គាល់ពួកគាត់រួចហើយ ហេតុអ្វីបានកម្ពុជាចាំបាច់ត្រូវពង្រឹងគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ? ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង៖ សូមកុំយកពិធីមង្គល ប្រែក្លាយជាវេទិកាកំប្លែង យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ កំពុងមានការគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋាន ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងថា បើសិនគ្មានថ្ងៃ២ធ្នូទេ ក៏គ្មានថ្ងៃ ៧មករានោះដែរ,២ធ្នូ និង៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអាចរួមគ្នាកសាងប្រទេសជាតិអោយមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ពេលនេះ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ឃាត់រថយន្តធំ៤ គ្រឿង ដឹកដើមអាកាស្យាលើសទម្ងន់កម្រិតកំណត់ Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត January 25, 2025 ការកត់ត្រាទុក អ្នកជំនាញពិសេសខាងសម្អាតរុក្ខជាតិនៅតាមប្រាសាទ January 25, 2025 ការកត់ត្រាទុក កម្រាលរានទស្សនាថ្មី នៅស្រះទឹកអង្គរខាងត្បូង អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ January 25, 2025