89 សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបង្ហាញ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះ បានសម្រេចលទ្ធផលរួមមាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លា គូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ។ ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា ៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧%។ ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា គម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី ដែលនឹងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព ។ តាមរយៈគម្រោងនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ។ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram ប្រព័ន្ធរំដោះ និងពង្វាងទឹកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026